-
សាំយូអែលទី២ ១៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ បន្ថែមទៅទៀត ក្រោយពីអាប់សាឡំបានជូនគ្រឿងបូជាហើយ គាត់បានឲ្យគេទៅក្រុងគីឡោ+ ដើម្បីហៅអាហ៊ីថូផែល+ជាអ្នកក្រុងនោះ និងជាទីប្រឹក្សារបស់ដាវីឌ+ ឲ្យមកជួបគាត់។ ការឃុបឃិតក្បត់នេះមានទ្រង់ទ្រាយកាន់តែធំឡើងៗ ហើយបណ្ដាជនដែលចូលរួមគាំទ្រអាប់សាឡំក៏មានចំនួនកាន់តែច្រើនឡើងដែរ។+
-
-
សាំយូអែលទី២ ១៧:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដូច្នេះ អាប់សាឡំនិងបុរសទាំងអស់ដែលតំណាងជនជាតិអ៊ីស្រាអែលនិយាយថា៖ «យោបល់របស់ហ៊ូសាយជាអំបូរអើគី គឺប្រសើរជាង+យោបល់របស់អាហ៊ីថូផែល!»។ នោះគឺដោយសារព្រះយេហូវ៉ាបានសម្រេចចិត្តធ្វើឲ្យយោបល់ដ៏ល្អរបស់អាហ៊ីថូផែល ទៅជាយោបល់ដែលគ្មានប្រយោជន៍+ ដើម្បីព្រះយេហូវ៉ានាំអន្តរាយមកលើអាប់សាឡំវិញ។+
-