បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:១៧, ១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​បែរ​ចិត្ត+លែង​ស្ដាប់​បង្គាប់​លោក ហើយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​គោរព​ដល់​ព្រះ​ឯ​ទៀត និង​បម្រើ​ព្រះ​ទាំង​នោះ+ ១៨ នោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា​អ្នក​រាល់​គ្នានឹង​វិនាស​ទៅ​ជា​មិន​ខាន។+ អ្នក​រាល់​គ្នា​នឹង​មិន​រស់​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ហៀប​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ទៅ​ចាប់​យក​នោះ​ទេ។

  • ការបំភ្លឺច្បាប់ ៣១:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+

  • ការបំភ្លឺច្បាប់ ៣១:២៤-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ក្រោយ​ពី​ម៉ូសេ​កត់​ទុក​ក្រម​ច្បាប់​នេះ​ក្នុង​សៀវភៅ​រួច​រាល់​ហើយ+ ២៥ គាត់​បាន​បង្គាប់​ពួក​លេវីដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ាថា​៖ ២៦ ​«​ចូរ​យក​សៀវភៅ​ច្បាប់​នេះ+ទៅ​ដាក់​នៅ​ក្បែរ​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ទៅ ហើយ​វា​នឹង​ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា។

  • យ៉ូស្វេ ១:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ អ្នក​ត្រូវ​បន្ត​និយាយ​អំពី​ច្បាប់​ទាំង​នោះ។+ អ្នក​ត្រូវ​អាន​និង​រំពឹង​គិត​អំពី​ច្បាប់​ទាំង​នោះ*ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​ធ្វើ​តាម​ច្បាប់​ទាំង​អស់​នោះ​យ៉ាង​ដិត​ដល់។+ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​ជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក