-
អេសាយ ៩:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ព្រោះមានកូនមួយបានកើតមកដល់យើង+
គឺកូនប្រុសមួយបានត្រូវប្រគល់មកឲ្យយើងហើយ
អំណាចគ្រប់គ្រងនឹងនៅលើស្មាគាត់។+
គាត់នឹងត្រូវហៅថាទីប្រឹក្សាដ៏អស្ចារ្យ+ ព្រះដ៏ខ្លាំងក្លា+ បិតាជារៀងរហូតនិងម្ចាស់នៃសេចក្ដីសុខសាន្ត។*
៧ ចាប់ពីពេលនោះទៅ អំណាចគ្រប់គ្រងរបស់គាត់នឹងថ្កុំថ្កើងជារៀងរហូត
ហើយនៅលើបល្ល័ង្កដាវីឌ+និងរាជាណាចក្ររបស់គាត់
នឹងមានសេចក្ដីសុខសាន្តជានិច្ច។+
ដោយចិត្តខ្នះខ្នែង ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌នឹងធ្វើឲ្យរឿងនេះកើតឡើង។
-
-
អេសាយ ១៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បន្ទាប់មក នឹងមានបល្ល័ង្កមួយត្រូវតាំងឡើងយ៉ាងមាំដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។
-
-
អេសេគាល ៣៧:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ «‹«ពេលនោះ ដាវីឌជាអ្នកបម្រើខ្ញុំនឹងទៅជាស្ដេចរបស់ពួកគេ+ ហើយពួកគេនឹងមានគង្វាលតែម្នាក់ប៉ុណ្ណោះ។+ ពួកគេនឹងកាន់តាមច្បាប់និងក្រឹត្យក្រមរបស់ខ្ញុំយ៉ាងដិតដល់។+ ២៥ ពួកគេនឹងរស់នៅក្នុងស្រុកដែលខ្ញុំបានប្រគល់ដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ ជាស្រុកដែលបុព្វបុរសពួកគេបានរស់នៅ។+ ពួកគេនឹងអាស្រ័យនៅទីនោះជារៀងរហូត+ គឺទាំងពួកគេ ទាំងកូនចៅជំនាន់ក្រោយៗ+ ហើយមានដាវីឌជាអ្នកបម្រើខ្ញុំធ្វើជាមេដឹកនាំពួកគេជាដរាបតទៅ។+
-
-
លូកា ១:៣១-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ មើល! នាងនឹងមានផ្ទៃពោះ ហើយបង្កើតកូនប្រុសមួយ។+ នាងត្រូវដាក់ឈ្មោះកូននោះថាយេស៊ូ។+ ៣២ កូននោះនឹងធំឧត្ដម+ ក៏នឹងត្រូវហៅថាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត+ ហើយព្រះយេហូវ៉ា*នឹងប្រគល់បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស* ឲ្យដល់បុត្រនោះ។+ ៣៣ លោកនឹងគ្រប់គ្រងជាស្ដេចលើពូជពង្សយ៉ាកុបជារៀងរហូត ហើយរាជាណាចក្ររបស់លោកនឹងមិនសាបសូន្យឡើយ»។+
-