បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២៨:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ក្រោក​ឡើង​ដូច​នៅ​ភ្នំ​ពេរ៉ាស៊ីម

      លោក​នឹង​ភ្ញាក់​ឡើង​ដូច​នៅ​ជ្រលង*ជិត​ក្រុង​គីបៀន+

      ដើម្បី​លោក​អាច​ធ្វើ​កិច្ច​ការ​របស់​លោក គឺ​កិច្ច​ការ​ដ៏​ប្លែក

      ហើយ​ដើម្បី​លោក​អាច​បំពេញ​ភារកិច្ច​របស់​លោក គឺ​ភារកិច្ច​ខុស​ពី​ធម្មតា។+

  • អេសាយ ២៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ដូច្នេះ មើល! ខ្ញុំ​នឹង​ធ្វើ​ការ​អស្ចារ្យ​ម្ដង​ទៀត​ក្នុង​ចំណោម​ប្រជា​ជាតិ​នេះ+

      គឺ​ការ​អស្ចារ្យ​លើ​ការ​អស្ចារ្យ។

      ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​លែង​មាន​ប្រាជ្ញា​ទៀត

      ហើយ​ក៏​ធ្វើ​ឲ្យ​ពួក​អ្នក​ចេះ​ពិចារណា​លែង​មាន​ការ​យល់​ដឹង​ដែរ​»។+

  • បទទំនួញ ៤:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ក្រេវ​ក្រោធ​របស់​លោក។

      លោក​បាន​ចាក់​កំហឹង​របស់​លោក​ទាំង​អស់​ចេញ​មក។+

      លោក​បាន​បង្កាត់​ភ្លើង​ដុត​ស៊ីយ៉ូន​ឲ្យ​ឆេះ​អស់​ទាំង​គ្រឹះ​របស់​នាង។+

      ל [​ឡាមេត​]

      ១២ បណ្ដា​ស្ដេច​នៅ​ផែនដី​និង​មនុស្ស​គ្រប់​គ្នា​ក្នុង​ស្រុក​ដែល​សម្បូរ​ភោគ​ផល មិន​ជឿ​ទេ​ថា

      ពួក​ខ្មាំង​សត្រូវ​នឹង​អាច​ទន្ទ្រាន​ចូល​ទ្វារ​កំពែង​ក្រុង​យេរូសាឡិម​បាន។+

  • សកម្មភាព ១៣:៤០, ៤១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤០ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អ្វី​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​បាន​ចែង​ទុក​ជា​មុន កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា ពោល​គឺ​៖ ៤១ ‹ឱ​ពួក​អ្នក​ដែល​មើល​ងាយ​អើយ ចូរ​មើល ហើយ​កោត​ស្ងើច​ចុះ ហើយ​ចូរ​បាត់​សូន្យ​ទៅ ពី​ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ការ​មួយ​នៅ​គ្រា​របស់​អ្នក​រាល់​គ្នា ជា​ការ​ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ជឿ​សោះ ទោះ​ជា​មាន​គេ​រៀប​រាប់​ប្រាប់​យ៉ាង​ល្អិត​ល្អន់​ក៏​ដោយ›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក