-
ការបើកបង្ហាញ ១៩:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ បន្ទាប់ពីការនោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំង ហាក់ដូចជាសំឡេងជនមួយក្រុមធំនៅស្ថានសួគ៌។ ពួកគេនិយាយថា៖ «ចូរសរសើរយ៉ា!*+ សេចក្ដីសង្គ្រោះ សិរីរុងរឿង និងឫទ្ធានុភាពគឺជារបស់ព្រះនៃយើង ២ ពីព្រោះការវិនិច្ឆ័យរបស់លោកគឺគួរឲ្យទុកចិត្ត ហើយក៏សុចរិតយុត្តិធម៌។+ ព្រោះលោកបានដាក់ទោសមេស្ត្រីពេស្យាដែលបានបង្ខូចផែនដីដោយអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*របស់នាង ហើយលោកបានសងសឹកឲ្យពួកខ្ញុំបម្រើរបស់លោកដែលនាងបានសម្លាប់»។+
-