សេចក្ដីជូនដំណឹង
◼ ខែសីហា: សៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! ឬសៀវភៅស្តើងណាមួយដែលមាន៣២ទំព័រដូចជា: ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ឬផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត។ អ្នកផ្សាយក៏អាចស្នើផ្ដល់សៀវភៅស្តើងផ្សេងទៀតបានដែរ ដែលសមស្របនឹងសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះ។ កញ្ញានិងតុលា: ទស្សនាវដ្ដីប៉មយាម។ វិច្ឆិកា: សៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? អ្នកផ្សាយក៏អាចស្នើផ្ដល់ខិត្តប័ណ្ណផ្សេងទៀតដែលសមស្របនឹងសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះ។
◼ ចាប់ពីខែកញ្ញា អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងថ្លែងសុន្ទរកថាសាធារណៈដែលមានចំណងជើងថា«តើការណែនាំពីព្រះពិតជាមានប្រយោជន៍មែនឬ?»