បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ តុលា
    • យើង​ជំពាក់​ជីវិត​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​បាន​បង្គាប់​ថា កុំ​បរិភោគ​ឈាម​ឲ្យ​សោះ។ (លោកុប្បត្តិ ៩:៣, ៤) ក្រិត្យ​វិន័យ​ដែល​ព្រះ​ប្រទាន​ដល់​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​នោះ បាន​ដាក់​ល័ក្ខខ័ណ្ឌ​លើ​ការ​ប្រើ​ឈាម ពីព្រោះ​ឈាម​តំណាង​ជីវិត។ ទ្រង់​បង្គាប់​ថា​៖ «ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា​សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង»។ ចុះ​យ៉ាង​ណា​បើ​មនុស្ស​សម្លាប់​សត្វ​សំរាប់​ជា​អាហារ? ព្រះ​បាន​មាន​បន្ទូល​ថា​៖ «ត្រូវ​ឲ្យ​អ្នក​នោះ​សំរក់​ឈាម​ចោល​ចេញ រួច​យក​ដី​គ្រប​វិញ»។a (លេវីវិន័យ ១៧:១១, ១៣) ព្រះ​យេហូវ៉ា​មាន​បន្ទូល​បង្គាប់​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ (ចោទិយកថា ១២:១៦, ២៤; ១៥:២៣) សៀវភៅ​មួយ​របស់​ជនជាតិ​យូដា​កត់​សម្គាល់​ថា​៖ «មិន​គួរ​ឲ្យ​ប្រមូល​ឈាម​ទុក​ឡើយ តែ​ត្រូវ​សំរក់​ឈាម​ចោល​ទៅ​លើ​ដី​ដើម្បី​លែង​មាន​លទ្ធភាព​បរិភោគ​ទៀត»។ (Soncino Chumash) ពួក​ជនជាតិ​អ៊ីស្រាអែល​មិន​មាន​សិទ្ធិ​ប្រមូល​ទុក​ឬ​ប្រើ​ឈាម​នៃ​សត្វ​ណា​មួយ​នោះ​ទេ ដ្បិត​ជីវិត​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះ។

  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ តុលា
    • ក្នុង​ករណី​ត្រូវ​វះកាត់​នោះ ជួន​កាល​វេជ្ជបណ្ឌិត​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​ឲ្យ​មក​ប៉ុន្មាន​សប្ដាហ៍​មុន​ត្រូវ​វះកាត់ ដើម្បី​បូម​ឈាម​ខ្លះ​ពី​អ្នក​ជំងឺ​ទុក​បង្ការ។ ក្រោយ​មក បើ​អ្នក​ជំងឺ​ត្រូវ​ការ​ឈាម នោះ​វេជ្ជបណ្ឌិត​អាច​យក​ឈាម​ដែល​បាន​បូម​ទុក​បង្ការ​ជា​មុន​នោះ មក​ចាក់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ​វិញ (បច្ចេកទេស​នេះ ភាសា​អង់គ្លេស​ហៅ​ថា preoperative autologous blood donation ឬ PAD ភាសា​បារាំង​ហៅ​ថា transfusion autologue différée ឬ TAD)។ ប៉ុន្តែ ការ​បូម​ឈាម​ទុក​បង្ការ​ទាំង​ការ​ចាក់​បញ្ចូល​ឈាម​របស់​ខ្លួន​វិញ​នោះ ជា​ទង្វើ​ដែល​ប្រាសចាក​ទាំង​ស្រុង​នូវ​អ្វី​ដែល​ចែង​ទុក​ក្នុង​សៀវភៅ​លេវីវិន័យ​និង​ចោទិយកថា។ យើង​មិន​អាច​ប្រមូល​ទុក​ឈាម​សោះ​ឡើយ តែ​ត្រូវ​សំរក់​ឈាម​ចោល ហាក់​ដូច​ជា​ថ្វាយ​ដល់​ព្រះ​វិញ។ ត្រូវ​មែន ក្រិត្យ​វិន័យ​ម៉ូសេ​មិន​មាន​សុពល​ភាព​សព្វថ្ងៃ​នេះ​ទេ តែ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​គោរព​តាម​គោលការណ៍​ដែល​ពាក់ព័ន្ធ​ក្នុង​ក្រិត្យវិន័យ​ដែល​ព្រះ​ប្រទាន​ឲ្យ​នោះ ហើយ​ពួក​គាត់​ក៏​តាំង​ចិត្ត‹ចៀសវាង​ពី​ឈាម›ដែរ។ អាស្រ័យ​ហេតុ​នេះ​និង​ហេតុ​ដែល​ថា​គួរ​ឲ្យ​យើង​«សំរក់​ឈាម​ចោល​ចេញ»​នោះ ធ្វើ​ឲ្យ​យើង​ដឹង​ថា​យើង​មិន​អាច​បរិច្ចាគ​ឈាម​ឡើយ ហើយ​ក៏​មិន​បូម​ទុក​ឈាម​របស់​ខ្លួន​ដើម្បី​ចាក់​បញ្ចូល​វិញ​នៅ​ពេល​ក្រោយ​ដែរ។ ទង្វើ​នេះ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។

  • សំនួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាម ២០០៤ | ១ តុលា
    • a សាស្ដ្រាចារ្យហ្វ្រេង ហ្គមេន បាន​សរសេរ​ថា​៖ «យើង​អាច​យល់​យ៉ាង​ច្បាស់​ថា ការ​សំរក់​ឈាម​ចោល​នោះ ជា​ការ​លើក​កិត្ដិយស​ម្យ៉ាង​ដែល​សម្ដែង​នូវ​ការ​គោរព​ចំពោះ​ជីវិត​នៃ​សត្វ ហើយ​ការ​ធ្វើ​ដូច្នេះ​ជា​ការ​បង្ហាញ​នូវ​ចិត្ត​គោរព​ចំពោះ​ព្រះ​ដែរ ដោយសារ​ទ្រង់​ជា​អ្នក​បង្កើត​ហើយ​ក៏​ជា​អ្នក​ថែទាំ​ជីវិត​នោះ»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក