បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺ
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ តុលា
    • ៤, ៥. (​ក​) តើ​ព្រះ​យេហូវ៉ា​បង្គាប់​ស្ត្រី​ឲ្យ​ធ្វើ​អ្វី? ហើយ​តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ចំពោះ​នាង? (​ខ​) តើ​អេសាយ​ជំពូក​ទី​៦០​មាន​ពត៌មាន​អ្វី​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នោះ?

      ៤ ពាក្យ​ដំបូង​នៃ​អេសាយ​ជំពូក​ទី​៦០​ត្រូវ​ពោល​ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​គួរ​ឲ្យ​អាណិត​ណាស់ ដោយ​ព្រោះ​នាង​កំពុង​តែ​ក្រាប​ផ្កាប់​មុខ​លើ​ដី​នៅ​ក្នុង​ទី​ដ៏​ងងឹត។ ភ្លាម​នោះ ពន្លឺ​ក៏​ភ្លឺ​មក​រំលាយ​ភាព​ងងឹត​នោះ និង​ព្រះ​យេហូវ៉ា​បន្លឺ​ព្រះ​សូរ​សៀង​ថា​៖ ​«​[​«​ឱ​ស្ត្រី​អើយ!​»​, ព.ថ.​]ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ! ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ​»។ (​អេសាយ ៦០:១​) ពេល​វេលា​បាន​មក​ដល់​ហើយ​ដែល​ស្ត្រី​នោះ​ត្រូវ​ក្រោក​ឈរ​និង​ភ្លឺ​ដោយ​ពន្លឺ​ឬ​ក៏​សិរី​ល្អ​របស់​ព្រះ។ ហេតុ​អ្វី? យើង​អាច​បាន​ចម្លើយ​ពី​ខ​បន្ទាប់​ដែល​ចែង​ថា​៖ ​«​ដ្បិត​មើល! សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ​សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ តែ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី​ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង​»។ (​អេសាយ ៦០:២​) ពេល​ស្ត្រី​នោះ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា នោះ​ទ្រង់​សន្យា​អ្វី​មួយ​ដ៏​ប្រសើរ​ចំពោះ​នាង។ ព្រះយេហូវ៉ា​មាន​បន្ទូល​ថា​៖ ​«​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង​»។—អេសាយ ៦០:៣

      ៥ ពាក្យ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ក្នុង​ខ​ទាំង​បី​នេះ គឺ​ជា​ការ​ផ្ដើម​និង​ជា​ការ​សង្ខេប​នូវ​អ្វី​ដែល​មាន​ជា​បន្ត​បន្ទាប់​ក្នុង​អេសាយ​ជំពូក​ទី​៦០។ ជំពូក​នោះ​ទាយ​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ស្ត្រី​អត្ថបដិរូប​មួយ និង​របៀប​ដែល​យើង​អាច​ស្ថិត​ក្នុង​រស្មី​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​លោកីយ៍​នេះ​ស្ថិត​ក្នុង​ភាព​ងងឹត​ក៏​ដោយ។ ក៏​ប៉ុន្តែ តើ​និមិត្តរូប​ផ្សេង​ៗ​ក្នុង​ខ​ទាំង​បី​នេះ​តំណាង​អ្វី?

      ៦. តើ​ស្ត្រី​នៅ​អេសាយ​ជំពូក​ទី​៦០​តំណាង​អ្វី? ហើយ​នៅ​លើ​ផែនដី​តើ​អ្នក​ណា​ជា​អ្នក​តំណាង​ស្ត្រី​នោះ?

      ៦ ស្ត្រី​ក្នុង​អេសាយ ៦០:១​-​៣ គឺ​ជា​ស៊ីយ៉ូន ដែល​តំណាង​អង្គការ​របស់​ផង​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌ ដែល​មាន​សមាសភាព​ជា​សត្តនិករ​វិញ្ញាណ។ សព្វ​ថ្ងៃ​នេះ ស៊ីយ៉ូន​មាន​អ្នក​តំណាង​នៅ​លើ​ផែនដី ពោល​គឺ​ជា​អ្នក​សំណល់​នៃ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ គឺ​ថា​ក្រុម​ជំនុំ​អន្តរជាតិ​ដែល​មាន​សមាសភាព​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង ដែល​មាន​សេចក្ដី​សង្ឃឹម​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌។ (​កាឡាទី ៦:១៦​) សាសន៍​ខាង​វិញ្ញាណ​នេះ មាន​សមាជិក​១៤៤.០០០​នាក់ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​សម្រេច​នៃ​អេសាយ​ជំពូក​ទី​៦០ សំដៅ​ទៅ​អ្នក​ដែល​នៅ​រស់​លើ​ផែនដី​ក្នុង​កំឡុង​ថ្ងៃ​«​ជាន់​ក្រោយ​បង្អស់​»។ (​ធីម៉ូថេ​ទី​២ ៣:១; វិវរណៈ ១៤:១​) ទំនាយ​នោះ​ក៏​បាន​ចែង​យ៉ាង​ច្រើន​អំពី​«​មនុស្ស​១​ហ្វូង​ធំ​»​ជា​«​ចៀម​ឯ​ទៀត​»​ដែល​ជា​សហការី​របស់​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នេះ​ដែរ។—វិវរណៈ ៧:៩; យ៉ូហាន ១០:១៦

  • ព្រះយេហូវ៉ាតាក់តែងរាស្ត្ររបស់ទ្រង់ដោយពន្លឺ
    ទស្សនាវដ្ដីប៉មយាម ២០០២ | ១ តុលា
    • ៨. នៅ​ឆ្នាំ​១៩១៩ តើ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​អ្វី? ហើយ​តើ​អ្វី​ជា​លទ្ធផល?

      ៨ ប៉ុន្តែ ក្រោយ​មក​នៅ​ឆ្នាំ​១៩១៩ មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ។ ព្រះ​យេហូវ៉ា​បាន​បញ្ចាំង​ពន្លឺ​ទៅ​លើ​ស៊ីយ៉ូន! សមាជិក​នៃ​អ៊ីស្រាអែលនៃ​ព្រះ​ដែល​កំពុង​តែ​រស់​ពេល​នោះ បាន​ចាត់​វិធានការ​ដើម្បី​ភ្លឺ​ដោយ​ពន្លឺ​របស់​ព្រះ ដោយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដោយ​ចិត្ត​មោះ​មុត​ម្ដង​ទៀត។ (​ម៉ាថាយ ៥:១៤​-​១៦​) ដោយ​សារ​គ្រីស្ទាន​ទាំង​នេះ​ចាប់​ផ្ដើម​បំរើ​យ៉ាង​ខ្នះ​ខ្នែង​សារ​ជា​ថ្មី​នោះ អ្នក​ឯ​ទៀត​បាន​ត្រូវ​ទាក់​ទាញ​ឲ្យ​មក​ឯ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា។ ដំបូង​បង្អស់ អ្នក​ថ្មី​ទាំង​នេះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ក្លាយ​ជា​សមាជិក​ថ្មី​រួម​នឹង​អ៊ីស្រាអែល​នៃ​ព្រះ ហើយ​នៅ​អេសាយ ៦០:៣ ពួក​គេ​ត្រូវ​ពណ៌នា​ជា​«​ពួក​ស្តេច​»​ ពីព្រោះ​ពួក​គេ​នឹង​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​ស្ថាន​សួគ៌​របស់​ព្រះ។ (​វិវរណៈ ២០:៦​) ក្រោយ​មក ចៀម​ឯ​ទៀត​ដែល​មាន​ចំនួន​មួយ​ហ្វូង​យ៉ាង​ធំ បាន​ត្រូវ​ទាញ​ឲ្យ​មក​ឯ​ពន្លឺ​របស់​ព្រះ​យេហូវ៉ា។ អ្នក​ទាំង​នោះ​គឺ​ជា​«​សាសន៍​»​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ទំនាយ​អេសាយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក