បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មេសា
    • សន្ដិភាព​សំរាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា

      ១៤. តើ​គំនូរ​នៃ​ពាក្យ​អ្វី​ដែល​សម្ដែង​ឲ្យ​ឃើញ​អំពី​ប្រជា​រាស្ត្រ​មាន​សន្ដិភាព?

      ១៤ ម្យ៉ាង​វិញ​ទៀត ក្នុង​ឆ្នាំ​១៩៩៦នេះ ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ​នឹង​សន្ដិភាព​ដ៏​បរិបូរ​ក្នុង​ស្រុក​ស្ដារ​ឡើង​វិញ​របស់​គេ ដូច​បាន​រៀប​រាប់​មក​ក្នុង​សេចក្ដី​ប្រកាស​ទី៣នេះ​របស់​ព្រះ​យេហូវ៉ា​៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ‹នឹង​នៅ​មាន​បុរស​ចាស់ នឹង​ស្ត្រី​ចាស់​អង្គុយ​តាម​ផ្លូវ​ក្រុង​យេរូសាឡិម​ទៀត គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ។ អស់​ទាំង​ផ្លូវ​ទី​ក្រុង​នឹង​បាន​ពេញ​ដោយ​កូន​ប្រុស​កូន​ស្រី ដែល​កំពុង​តែ​លេង​ក្នុង​ផ្លូវ› »។—សាការី ៨:៤, ៥

      ១៥. ថ្វី​បើ​ពួក​សាសន៍​មាន​សង្គ្រាម​ជា​ច្រើន​ក្ដី តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​កំពុង​តែ​សប្បាយ​នឹង​សន្ដិភាព​អ្វី?

      ១៥ គំនូរ​នៃ​ពាក្យ​ដ៏​ល្អ​ទាំង​នេះ​ពិពណ៌នា​អ្វីៗ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភពលោក​ដែល​បាក់​បែក​ដោយ​សង្គ្រាម​នេះ—គឺ​មនុស្ស​មាន​សន្ដិភាព។ ពាក្យ​ទំនាយ​របស់​អេសាយ​នេះ​បាន​សម្រេច​តាំង​ពី​ឆ្នាំ​១៩១៩​មក​ម្ល៉េះ​គឺ​៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ‹សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង អញ​នឹង​ប្រោស​គេ​ឲ្យ​ជា›។ តែ . . . ព្រះ​នៃ​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា ‹គ្មាន​សេចក្ដី​សុខ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ› »។ (អេសាយ ៥៧:១៩​-​២១) ពិត​មែន​ហើយ កាល​ដែល​ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​ត្រូវ​មាន​ចំណែក​ជា​មួយ​លោកីយ៍​នេះ ពួក​គេ​ក៏​មិន​អាច​ជៀស​ផុត​ពី​ការ​ប៉ះ​ពាល់​នៃ​ដំណើរ​ច្របូកច្របល់​របស់​លោកីយ៍​នេះ​ឡើយ។ (យ៉ូហាន ១៧:១៥, ១៦) នៅ​ក្នុង​ប្រទេស​ខ្លះ ពួក​គេ​អត់​ទ្រាំ​នឹង​សេចក្ដី​លំបាក​ជា​ខ្លាំង ហើយ​មួយ​ចំនួន​តូច​ទៀត​ថែម​ទាំង​បាន​បាត់បង់​ជីវិត​ផង។ យ៉ាង​ណា​ក្ដី ជន​គ្រីស្ទាន​ពិត​មាន​សន្ដិភាព​ក្នុង​ប្រការ​ដ៏​សំខាន់​ពីរ។ ប្រការ​ទី​មួយ គឺ​ពួក​គេ​មាន​«មេត្រី​នឹង​ព្រះ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ[គេ]»។ (រ៉ូម ៥:១) ប្រការ​ទីពីរ គឺ​ពួក​គេ​មាន​មេត្រីភាព​ក្នុង​ចំណោម​ពួក​គេ។ ពួក​គេ​បណ្ដុះ​ឲ្យ​មាន​«ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ» ដែល «មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត»។ (យ៉ាកុប ៣:១៧; កាឡាទី ៥:២២​-​២៤) ថែម​ទៅ​ទៀត ពួក​គេ​ទន្ទឹង​ចាំ​យ៉ាង​រីករាយ​នូវ​សន្ដិភាព​ក្នុង​ន័យ​ពេញលេញ​បំផុត នៅ​ពេល​ដែល​«មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១១

  • ព្រះយេហូវ៉ាប្រទានឲ្យសន្ដិភាពនិងសេចក្ដីពិតជាបរិបូរ
    ទស្សនាវដ្ដីប៉មយាម ១៩៩៦ | ១ មេសា
    • ១៧ នៅ​សព្វ​ថ្ងៃ​នេះ ‹អស់​ទាំង​ផ្លូវ​ទី​ក្រុង​គឺ​ពោរពេញ​ទៅ​ដោយ​ពួក​ក្មេង​ប្រុស​ស្រី គឺ​ពួក​ស្មរបន្ទាល់​ដែល​មាន​កម្លាំង​ដូច​យុវភាព›។ ក្នុង​កិច្ច​បំរើ​ប្រចាំ​ឆ្នាំ​១៩៩៥ របាយ​ការណ៍​បាន​ទទួល​មក​ពី​២៣២ ប្រទេស​និង​កោះ​នៃ​សមុទ្រ។ ប៉ុន្តែ​គ្មាន​ការ​ប្រកួត​ប្រជែង​អន្តរជាតិ គ្មាន​ការ​ស្អប់​រវាង​កុល​សម្ព័ន្ធ គ្មាន​ការ​ប្រចណ្ឌ​ដ៏​មិន​ត្រឹម​ត្រូវ រវាង​ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​ពួក​ចៀម​ឯ​ទៀត​ឡើយ។ ទាំង​អស់​លូត​លាស់​ជា​មួយ​គ្នា​ខាង​វិញ្ញាណ សាមគ្គី​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់។ ភាតរភាព​អន្តរជាតិ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា គឺ​ពិត​ជា​ប្លែក​អស្ចារ្យ​មែន​ក្នុង​ឆា​ក​ពិភពលោក។—កូល៉ុស ៣:១៤; ពេត្រុសទី១ ២:១៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក