បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ តុលា
    • ២. តើ​របស់​ថ្មី​អ្វី​ដែល​យ៉ូហាន​-​បាទីស្ទ​បាន​ប្រកាស​ថា​ព្រះ​យេស៊ូ​នឹង​ធ្វើ​នោះ ហើយ​តើ​របស់​ថ្មី​នេះ​ទាក់ទង​នឹង​អ្វី?

      ២ នៅ​ពេល​ដែល​យ៉ូហាន​-​បាទីស្ទ កំពុង​តែ​រៀប​ចំ​ផ្លូវ​សំរាប់​ព្រះ​យេស៊ូ គាត់​បាន​ប្រកាស​ថា​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​មួយ​ថ្មី។ ដំណើរ​រឿង​នេះ​ចែង​ថា៖ «[យ៉ូហាន]​ប្រកាស​ថា៖ ‹ព្រះ​អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ឱន​ស្រាយ​ខ្សែ​សុព័ណ៌​បាទ​ទ្រង់​ផង។ ឯ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក តែ​ទ្រង់​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ›»។ (ម៉ាកុស ១:៧, ៨) មុន​នឹង​ពេល​នេះ គ្មាន​អ្នក​ណា​ម្នាក់​បាន​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ។ នេះ​ជា​ការ​រៀប​ចំ​ថ្មី​ដែល​ទាក់ទង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ទាក់ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ដែល​ជិត​នឹង​សម្ដែង​ប្រាប់ ក្នុង​ការ​រៀប​ចំ​មនុស្ស​សំរាប់​ការ​គ្រប់គ្រង​នៅ​ស្ថានសួគ៌។

  • ពួកស្មរបន្ទាល់គ្រីស្ទានដែលជាពលរដ្ឋខាងស្ថានសួគ៌
    ទស្សនាវដ្ដីប៉មយាម ១៩៩៥ | ១ តុលា
    • ៥. នៅ​ពេល​ណា​ដែល​ពួក​សិស្ស​ដែល​មាន​សេចក្ដី​ស្មោះត្រង់​ត្រូវ​បាន​ជ្រមុជ​ទឹក​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​លើក​ដំបូង ហើយ​តើ​ការ​ប្រព្រឹត្ត​អ្វី​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដំណាល​គ្នា​នោះ?

      ៥ កាល​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​និកូដេម ព្រះ​យេស៊ូ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ សំរាប់​ការ​សោយ​រាជ្យ​នៅ​ក្នុង​រាជាណាចក្រ​របស់​ព្រះ ហើយ​ព្រះ​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ទ្រង់។ (ម៉ាថាយ ៣:១៦, ១៧) ព្រះ​យេហូវ៉ា​បាន​បង្កើត​កូន​ខាង​វិញ្ញាណ​ជា​ច្រើន​ទៀត​នៅ​បុណ្យ​ភិន្ដាកុស​ឆ្នាំ​៣៣​ស.យ.។ ពួក​សិស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​បាន​ប្រមូល​គ្នា​ទៅ​បន្ទប់​ខាង​លើ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ត្រូវ​បាន​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ នៅ​ពេល​ដដែល​គ្នា​នេះ ពួក​គេ​បាន​កើត​ជា​ថ្មី​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទៅ​ជា​ពួក​កូន​វិញ្ញាណ​របស់​ព្រះ។ (កិច្ចការ ២:២​-​៤; ៣៨; រ៉ូម ៨:១៥) ម្យ៉ាង​វិញ​ទៀត ពួក​គេ​ត្រូវ​បាន​ចាក់​ប្រេង​តាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​នឹង​ទទួល​មរតក​ខាង​ស្ថានសួគ៌​នៅ​អនាគត ហើយ​នៅ​ដើម​ដំបូង​ពួក​គេ​ត្រូវ​បាន​បិទ​ត្រា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ការ​បញ្ជាក់​ឲ្យ​ប្រាកដ​អំពី​សេចក្ដី​សង្ឃឹម​ខាង​ស្ថានសួគ៌​នោះ។—កូរិនថូសទី២ ១:២១, ២២

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក