បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ១
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី១ ១:១

កំណត់សម្គាល់

  • *

    ឬ​«ស៊ីឡាស»

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ថែស្សាឡូនិចទី១ ១:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើ,

    ២/២០០០, ទំ.  ៤

ថែស្សាឡូនិចទី១ ១:៥

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«ភ្នូម៉ា»។ មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៦​ខ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០០, ទំ.  ២០-២១

    កិច្ចបម្រើ,

    ២/២០០០, ទំ.  ៣-៤

ថែស្សាឡូនិចទី១ ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើ,

    ២/២០០០, ទំ.  ៣-៤

ថែស្សាឡូនិចទី១ ១:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០១០, ទំ.  ១៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី១ ១:១-១០

ថែស្សាឡូនិចទី១

១ ពីខ្ញុំ ប៉ូល ស៊ីលវេនុស* និង​ធីម៉ូថេ ជូន​ចំពោះ​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ដែល​រួប​រួម​ជា​មួយ​នឹង​ព្រះ​ដែល​ជា​បិតា​ព្រម​ទាំង​ជា​មួយ​នឹង​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត៖*

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​និង​សេចក្ដី​សុខសាន្ត។

២ យើង​តែង​តែ​អរគុណ​ព្រះ ពេល​ដែល​យើង​អធិដ្ឋាន​អំពី​អ្នក​ទាំង​អស់​គ្នា ៣ ព្រោះ​យើង​តែង​នឹក​ឃើញ​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ហើយ​ការ​ខំ​ប្រឹង​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ថែម​ទាំង​របៀប​ដែល​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ដោយ​សារ​មាន​សេចក្ដី​សង្ឃឹម​លើ​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ជា​បិតា​របស់​យើង។ ៤ បង​ប្អូន​ដែល​ព្រះ​ស្រឡាញ់​អើយ ព្រោះ​យើង​ដឹង​ថា​លោក​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ៥ ពីព្រោះ​ដំណឹង​ល្អ​ដែល​យើង​ផ្សាយ​មិន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​មាន​ឥទ្ធិពល​ខ្លាំង ដោយ​សកម្មពល* បរិសុទ្ធ និង​ដោយ​ជំនឿ​រឹង​មាំ។ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា​យើង​បាន​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ៦ ហើយ​អ្នក​រាល់​គ្នា​បាន​យក​តម្រាប់​តាម​យើង​និង​លោក​ម្ចាស់ ព្រោះ​ទោះ​បី​មាន​សេចក្ដី​វេទនា​ជា​ច្រើន​ក៏​ដោយ អ្នក​រាល់​គ្នា​បាន​ទទួល​បណ្ដាំ​របស់​ព្រះ​ដោយ​អំណរ​ដែល​មក​ពី​សកម្មពល​បរិសុទ្ធ ៧ ហេតុ​នេះ អ្នក​រាល់​គ្នា​ជា​គំរូ​សម្រាប់​អ្នក​ជឿ​ទាំង​ឡាយ​នៅ​តំបន់​ម៉ាសេដូន​និង​ខេត្តអាខេយ៉ា។

៨ តាម​ការ​ពិត អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​លាន់​ឮ​នៅ​តំបន់​ម៉ាសេដូន​និង​ខេត្តអាខេយ៉ា​ប៉ុណ្ណោះ​ទេ តែ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទៅ​លើព្រះ​បាន​សុសសាយ​ដល់​គ្រប់​ទិស​ទី ម្ល៉ោះ​ហើយ យើង​មិន​ចាំ​បាច់​និយាយ​អ្វី​ទេ។ ៩ ព្រោះ​អ្នក​ជឿ​ទាំង​នោះ​បាន​រៀប​រាប់​ឥត​ឈប់​អំពី​របៀប​ដែល​យើង​បាន​ជួប​អ្នក​រាល់​គ្នា​នៅ​ដើម​ដំបូង ហើយ​របៀប​ដែល​អ្នក​រាល់​គ្នា​បាន​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ដោយ​លះ​ចោល​រូប​ព្រះ​ផ្សេងៗ​ដើម្បី​ខំ​ប្រឹង​ព្យាយាម​បម្រើ​ព្រះ​ដ៏​ពិត​និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ១០ ហើយ​រង់​ចាំ​បុត្រ​របស់​លោក​មក​ពី​ស្ថាន​សួគ៌ ជា​បុត្រ​ដែល​លោក​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​លោក​យេស៊ូ ដែល​សង្គ្រោះ​យើង​ពី​កំហឹង​ដែល​នឹង​មក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក