បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ថែស្សាឡូនិចទី១ ៣
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

ថែស្សាឡូនិចទី១ ៣:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៩, ទំ.  ១៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (nwt)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
ថែស្សាឡូនិចទី១ ៣:១-១៣

ថែស្សាឡូនិចទី១

៣ ដូច្នេះ ពេល​ដែល​យើង​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត យើង​សម្រេច​ចិត្ត​ថា នៅ​ក្រុង​អាថែន​ម្នាក់​ឯង​ល្អ​ជាង ២ ហើយ​យើង​បាន​ចាត់​ធីម៉ូថេ ជា​ប្អូន​ប្រុស​និង​ជា​អ្នក​បម្រើ​របស់​ព្រះ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត ដើម្បី​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ឡើង​និង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ជំនឿ​របស់​អ្នក​រាល់​គ្នា ៣ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ណា​រង្គោះរង្គើ​ដោយ​សារ​សេចក្ដី​វេទនា​នោះ។ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​បាន​ត្រូវ​កំណត់​ឲ្យ​រង​ការ​នោះ​ឯង។ ៤ ម្យ៉ាង​ទៀត ពេល​ដែល​យើង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា យើង​ធ្លាប់​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន​ថា យើង​ត្រូវ​រង​ទុក្ខ​លំបាក ដូច​អ្នក​រាល់​គ្នា​ដឹង​ថា​យើង​បាន​រង​ទុក្ខ​រួច​ហើយ។ ៥ ហេតុ​នេះ ពេល​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត ខ្ញុំ​បាន​ចាត់​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​អ្នក​រាល់​គ្នា ក្រែង​លោ​មេ​ល្បួង​បាន​ល្បួង​អ្នក​រាល់​គ្នា ហើយ​ការ​នឿយ​ហត់​របស់​យើង​បាន​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ។

៦ ប៉ុន្តែ​ធីម៉ូថេ​ទើប​នឹង​មក​ពី​ទី​នោះ ហើយ​បាន​ប្រាប់​ដំណឹង​ល្អ​ដល់​យើង​អំពី​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ក៏​បាន​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹក​រឭក​ដល់​យើង ហើយ​ចង់​ឃើញ​មុខ​យើង​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ដែរ។ ៧ បង​ប្អូន​អើយ ហេតុ​នេះ ទោះ​ជា​យើង​ខ្វះ​ខាត​ហើយ​មាន​សេចក្ដី​វេទនា​ក៏​ដោយ ក៏​យើង​បាន​ទទួល​ការ​សម្រាល​ទុក្ខ​អំពី​ស្ថានភាព​អ្នក​រាល់​គ្នា តាម​រយៈ​សេចក្ដី​ស្មោះ​ត្រង់​របស់​អ្នក​រាល់​គ្នា ៨ ពីព្រោះ​ឥឡូវ​នេះ យើង​ហាក់​ដូច​ជា​រស់​ម្ដង​ទៀត ប្រសិនបើ​អ្នក​រាល់​គ្នា​កាន់​ជំហរ​មាំ​មួន​ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក​ម្ចាស់។ ៩ ព្រោះ​តើ​យើង​អាច​អរគុណ​ព្រះ​អំពី​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច ឲ្យ​សម​នឹង​អំណរ​ខ្លាំង​ក្រៃ​លែង​ដែល​យើង​មាន​នៅ​ចំពោះ​មុខ​ព្រះ​ដោយ​សារ​អ្នក​រាល់​គ្នា? ១០ ម្យ៉ាង​ទៀត យើង​អធិដ្ឋាន​អង្វរ​សុំ​អស់ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​បាន​បំពេញ​អ្វី​ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ក្នុង​ជំនឿ។

១១ សូម​ឲ្យ​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ដឹក​នាំ​ផ្លូវ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ជោគជ័យ។ ១២ ម្យ៉ាង​ទៀត សូម​ឲ្យ​លោក​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ចម្រើន​ឡើង គឺ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បរិបូរ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នក​រាល់​គ្នា ១៣ ដើម្បី​លោក​អាច​ពង្រឹង​កម្លាំង​ចិត្ត​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​បរិសុទ្ធ​ដោយ​គ្មាន​កន្លែង​បន្ទោស​នៅ​ចំពោះ​មុខ​ព្រះ​ដែល​ជា​បិតា​របស់​យើង ក្នុង​អំឡុង​វត្តមាន​របស់​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង​ជា​មួយ​នឹង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក