-
ដើមកំណើត ៤៤:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ពេលនោះ យូដាបានចូលទៅជិតយ៉ូសែប ហើយអង្វរថា៖ «លោកម្ចាស់ សូមអនុញ្ញាតឲ្យខ្ញុំបាទជម្រាបលោកបន្តិចសិន ហើយសូមមេត្តាកុំខឹងនឹងខ្ញុំបាទអី ព្រោះលោកម្ចាស់ដូចជាផារ៉ូទៅហើយ។+
-
-
ដើមកំណើត ៤៥:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ដូច្នេះ គឺព្រះពិតដែលបានចាត់ខ្ញុំឲ្យមកទីនេះ មិនមែនពួកបងទេ ព្រោះលោកមានបំណងតែងតាំងខ្ញុំឲ្យធ្វើជាមន្ត្រីខ្ពស់បំផុតរបស់ផារ៉ូ និងធ្វើជាអ្នកមើលការខុសត្រូវលើវិមានគាត់ ហើយធ្វើជាអ្នកត្រួតត្រាលើស្រុកអេហ្ស៊ីបទាំងមូល។+
-
-
សកម្មភាព ៧:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ប្រមុខគ្រួសារទាំងនោះក៏មានចិត្តច្រណែនយ៉ូសែប+ រួចលក់គាត់ទៅឲ្យជនជាតិអេហ្ស៊ីប។+ ប៉ុន្តែ ព្រះនៅជាមួយនឹងយ៉ូសែប+ ១០ ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ ក៏ផ្ដល់ប្រាជ្ញាដល់គាត់ ហើយធ្វើឲ្យផារ៉ូដែលជាស្ដេចអេហ្ស៊ីបពេញចិត្តគាត់។ រួចផារ៉ូបានតែងតាំងយ៉ូសែបឲ្យគ្រប់គ្រងស្រុកអេហ្ស៊ីបនិងវិមានទាំងមូលរបស់គាត់។+
-