-
ដើមកំណើត ១៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ គាត់បាននិយាយថា៖ «លោកម្ចាស់! សូមអញ្ជើញមកផ្ទះខ្ញុំដើម្បីឲ្យខ្ញុំលាងជើងជូនលោក ហើយសូមលោកស្នាក់នៅមួយយប់ ចាំដល់ពេលព្រឹកព្រលឹម សឹមធ្វើដំណើរទៅចុះ»។ ពួកគាត់ឆ្លើយតបទៅវិញថា៖ «ទេ! យើងនឹងស្នាក់នៅទីលានសាធារណៈវិញ»។
-
-
ដើមកំណើត ២៤:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ អ្នកបម្រើនោះក៏ធ្វើដំណើរទៅផ្ទះជាមួយនឹងគាត់ ហើយគាត់*បានដោះអីវ៉ាន់ចេញពីខ្នងអូដ្ឋ។ រួចមក គាត់បានឲ្យស្មៅក្រៀមនិងចំបើងដល់សត្វអូដ្ឋ ព្រមទាំងយកទឹកមកលាងជើងឲ្យអ្នកបម្រើនោះ និងពួកបុរសដែលមកជាមួយដែរ។
-