បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៥:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ អ៊ីសាក​និង​អ៊ីសម៉ាអែល​ជា​កូន បាន​បញ្ចុះ​សព​ឪពុក​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ ក្នុង​ចម្ការ​របស់​អេប្រុន​ជា​កូន​សូហា​ដែល​ជា​ជន​ជាតិ​ហេត។+ ១០ ដី​ចម្ការ​នោះ​អាប្រាហាំ​បាន​ទិញ​ពី​ជន​ជាតិ​ហេត។ នៅ​ទី​នោះ​គេ​បាន​បញ្ចុះ​សព​អាប្រាហាំ​ក្បែរ​សព​សារ៉ា​ប្រពន្ធ​គាត់។+

  • ដើមកំណើត ៤៩:២៩-៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ក្រោយ​នោះ គាត់​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​ពេល​ពុក​ស្លាប់+ សូម​បញ្ចុះ​សព​របស់​ពុក​ជា​មួយ​នឹង​បុព្វ​បុរស​ពុក នៅ​រអាង​ភ្នំ​ក្នុង​ដី​ចម្ការ​របស់​អេប្រុន​ជា​ជន​ជាតិ​ហេត+ ៣០ គឺ​ជា​រអាង​ភ្នំ​ដែល​នៅ​ចម្ការ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ​ក្នុង​ស្រុក​កាណាន ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។ ៣១ នៅ​ទី​នោះ​គេ​បាន​បញ្ចុះ​សព​អាប្រាហាំ​និង​សារ៉ា​ប្រពន្ធ​គាត់។+ ឯ​សព​អ៊ីសាក​និង​រេបិកា​ជា​ប្រពន្ធ ក៏​ត្រូវ​បញ្ចុះ​នៅ​ទី​នោះ​ដែរ។+ ក្រោយ​មក ពុក​បាន​បញ្ចុះ​សព​លេអា​នៅ​ក្នុង​រអាង​ភ្នំ​នោះ។ ៣២ ដី​ចម្ការ​និង​រអាង​ភ្នំ​នោះ បាន​ត្រូវ​ទិញ​ពី​កូន​ចៅ​ហេត​»។+

      ៣៣ យ៉ាង​នោះ យ៉ាកុប​បាន​ផ្ដាំ​ផ្ញើ​កូន​ៗ​របស់​គាត់។ រួច​មក គាត់​បាន​ដាក់​ជើង​លើ​គ្រែ ហើយ​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ។+

  • ដើមកំណើត ៥០:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ កូន​ៗ​របស់​គាត់​បាន​ដង្ហែ​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ដែល​នៅ​ខាង​មុខ​ម៉ាមរេ ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+ ១៤ ក្រោយ​ពី​បញ្ចុះ​សព​ឪពុក​រួច យ៉ូសែប​និង​បង​ប្អូន​គាត់​ទាំង​អស់ ព្រម​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​គាត់ បាន​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក