បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ១៧:១៤, ១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ​«​អ្នក​រាល់​គ្នា​ហៀប​ចូល​ទៅ​ចាប់​យក​ទឹក​ដី​និង​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ហើយ បើ​អ្នក​រាល់​គ្នា​និយាយ​ថា​៖ ‹ចូរ​យើង​តែង​តាំង​ស្ដេច​មួយ​រូប ឲ្យ​គ្រប់​គ្រង​លើ​យើង​ដូច​ប្រជា​ជាតិ​ជុំ​វិញ​យើង​ដែរ›+ ១៥ នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែង​តាំង​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច។+ អ្នក​រាល់​គ្នា​ត្រូវ​តែង​តាំង​ស្ដេច​ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន មិន​ត្រូវ​តែង​តាំង​ជន​បរទេស​ឲ្យ​គ្រប់​គ្រង​លើ​អ្នក​រាល់​គ្នា​ឡើយ។

  • សាំយូអែលទី១ ១០:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ប៉ុន្តែ នៅ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​បដិសេធ​ខ្ញុំ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​អន្តរាយ និង​ពី​ទុក្ខ​លំបាក​ទាំង​អស់។ អ្នក​រាល់​គ្នា​និយាយ​ថា​៖ ​«​សូម​តែង​តាំង​ស្ដេច​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង​»។ ឥឡូវ សូម​ឈរ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា តាម​កុលសម្ព័ន្ធ និង​តាម​វង្ស​ត្រកូល​រៀង​ៗ​ខ្លួន›​»។*

  • ប្រវត្តិហេតុទី១ ១:៤៣-៥០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៣ មុន​ពេល​មាន​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល មាន​ស្ដេច​មួយ​ចំនួន​គ្រប់​គ្រង​លើ​ស្រុក​អេដំ។+ ស្ដេច​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖+ បេឡា​ជា​កូន​បេអ័រ​គ្រប់​គ្រង​នៅ​ក្រុង​ឌីនហាបា។ ៤៤ ក្រោយ​បេឡា​ស្លាប់ យ៉ូបាប​ជា​កូន​សេរ៉ា​ដែល​មក​ពី​ក្រុង​បូសរ៉ា+ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៤៥ ក្រោយ​យ៉ូបាប​ស្លាប់ ហ៊ូសាម​ដែល​មក​ពី​ថេម៉ាន បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៤៦ ក្រោយ​ហ៊ូសាម​ស្លាប់ ហាដាត​ជា​កូន​បេដាត ដែល​បាន​វាយ​ឈ្នះ​ពួក​ម៉ាឌាន ក្នុង​ទឹក​ដី​ម៉ូអាប់ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ក្រុង​របស់​គាត់​ឈ្មោះ​អាវីត។ ៤៧ ក្រោយ​ហាដាត​ស្លាប់ សាំឡា​ដែល​មក​ពី​ម៉ាសរេកា បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៤៨ ក្រោយ​សាំឡា​ស្លាប់ សេល​ដែល​មក​ពី​រេហូបូត​ដែល​នៅ​តាម​ដង​ទន្លេ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៤៩ ក្រោយ​សេល​ស្លាប់ បាលហាណាន់​ជា​កូន​អាកបូរ បាន​គ្រប់​គ្រង​ជំនួស​គាត់។ ៥០ ក្រោយ​បាលហាណាន់​ស្លាប់ ហាដាត​បាន​គ្រប់​គ្រង​ជំនួស​គាត់​នៅ​ក្រុង​ភេយូ។ ប្រពន្ធ​របស់​ហាដាត​ឈ្មោះ​មេហេថាបែល ជា​កូន​ម៉ាទ្រេត ហើយ​ត្រូវ​ជា​ចៅ​មេសាហាប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក