-
ដំណើរចាកចេញ ៣១:២-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «មើល! ខ្ញុំបានជ្រើសរើសបេសាលែល+ជាកូនរបស់យូរ៉ាយ ត្រូវជាចៅរបស់ហឺរដែលមកពីកុលសម្ព័ន្ធយូដា។+ ៣ ខ្ញុំនឹងឲ្យឫទ្ធានុភាពរបស់ខ្ញុំដល់គាត់ ព្រមទាំងឲ្យប្រាជ្ញា ការយល់ដឹង និងចំណេះសព្វគ្រប់ក្នុងការធ្វើអ្វីៗដោយដៃ។ ៤ គាត់នឹងចេះធ្វើក្បាច់រចនា ចេះធ្វើគ្រឿងផ្សេងៗពីមាស ពីប្រាក់ និងពីស្ពាន់។ ៥ គាត់ចេះច្នៃនិងដាំត្បូង+ ថែមទាំងចេះធ្វើឧបករណ៍ផ្សេងៗពីឈើផងដែរ។+ ៦ បន្ថែមទៅទៀត ខ្ញុំបានតែងតាំងអូហូលាភ+ជាកូនអាហ៊ីសាម៉ាក់ដែលមកពីកុលសម្ព័ន្ធដាន់ ឲ្យធ្វើជាជំនួយការគាត់។ ឯអស់អ្នកដែលមានជំនាញផ្សេងៗ ខ្ញុំនឹងឲ្យពួកគេមានប្រាជ្ញា ដើម្បីពួកគេអាចធ្វើតាមការណែនាំទាំងអស់ដែលអ្នកបានទទួលពីខ្ញុំ។+
-