-
ដំណើរចាកចេញ ៣៥:៥-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ‹ចូរនាំយកវិភាគទានមកជូនព្រះយេហូវ៉ា។+ ចូរឲ្យគ្រប់គ្នាដែលមានចិត្តចង់ជូនវិភាគទាន យកមកជូនព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។+ វិភាគទានទាំងនោះរួមមាន៖ មាស ប្រាក់ ស្ពាន់ ៦ អំបោះពណ៌ខៀវ អំបោះពណ៌ស្វាយ* អំបោះពណ៌ក្រហម ក្រណាត់សាច់ល្អ រោមពពែ+ ៧ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកទន់* ឈើអាកាស្យា ៨ ប្រេងសម្រាប់ចង្កៀង ប្រេងក្រអូប*សម្រាប់លាយធ្វើប្រេងបរិសុទ្ធ* និងសម្រាប់លាយធ្វើគ្រឿងក្រអូប+ ៩ ព្រមទាំងត្បូងអូនីក្ស និងត្បូងឯទៀតសម្រាប់ដាំលើអាវអេផូឌ+ និងប្រដាប់បាំងទ្រូង។+
-