បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៦:១-៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ «​អ្នក​ត្រូវ​ធ្វើ​ត្រសាល​ជំនុំ+ ដោយ​ប្រើ​ក្រណាត់​១០​ផ្ទាំង ធ្វើ​ពី​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* និង​អំបោះ​ពណ៌​ក្រហម។ អ្នក​ត្រូវ​ឲ្យ​គេ​ប៉ាក់​រូប​ចេរូប៊ីន+នៅ​លើ​ក្រណាត់​ទាំង​នោះ។+ ២ ក្រណាត់​ទាំង​នោះ​ត្រូវ​មាន​ទំហំ​ស្មើ​គ្នា គឺ​មួយ​ផ្ទាំង​ៗ​មាន​បណ្ដោយ​២៨​ហត្ថ* និង​ទទឹង​៤​ហត្ថ។+ ៣ ក្រណាត់​ប្រាំ​ផ្ទាំង​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ ឯ​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ភ្ជាប់​គ្នា​ជា​ផ្ទាំង​ធំ​មួយ​ដែរ។ ៤ បន្ទាប់​មក អ្នក​ត្រូវ​យក​អំបោះ​ពណ៌​ខៀវ​មក​វេញ​ធ្វើ​ខ្សែ​កង​ភ្ជាប់​នៅ​ជាយ​ក្រណាត់​ផ្ទាំង​ធំ​នោះ ហើយ​ក្រណាត់​ផ្ទាំង​ធំ​មួយ​ទៀត​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​ទុក​ភ្ជាប់​ផ្ទាំង​ទាំង​ពីរ។ ៥ នៅ​លើ​ផ្ទាំង​មួយ​ត្រូវ​មាន​ខ្សែ​កង​៥០ លើ​ផ្ទាំង​មួយ​ទៀត​ក៏​ត្រូវ​មាន​ខ្សែ​កង​៥០​ដែរ គឺ​នៅ​ត្រង់​កន្លែង​ភ្ជាប់​គ្នា។ ៦ អ្នក​ត្រូវ​ធ្វើ​កន្លាស់​មាស​៥០ ដើម្បី​ក្លាស់​ភ្ជាប់​ក្រណាត់​ពីរ​ផ្ទាំង​ធំ​នោះ​ជា​ផ្ទាំង​តែ​មួយ សម្រាប់​គ្រប​លើ​ត្រសាល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក