-
ដំណើរចាកចេញ ២៥:១០-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «អ្នកត្រូវធ្វើហឹបមួយពីឈើអាកាស្យា ដែលមានបណ្ដោយពីរហត្ថ*កន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។+ ១១ អ្នកត្រូវស្រោបហឹបនោះដោយមាសសុទ្ធ+ទាំងក្នុងទាំងក្រៅ ហើយត្រូវធ្វើក្បាច់នៅលើគែមជុំវិញមាត់ហឹបពីមាសដែរ។+ ១២ ឯនៅលើជើងទាំងបួននៃហឹប អ្នកត្រូវធ្វើកងមាសបួន គឺម្ខាងពីរៗ។ ១៣ រួចអ្នកត្រូវធ្វើដងឈើស្នែងពីរ ពីឈើអាកាស្យា ហើយត្រូវស្រោបដងនោះដោយមាស។+ ១៤ អ្នកត្រូវស៊កដងឈើនោះទៅក្នុងកងមាសដែលនៅសងខាងហឹប ដើម្បីសែងហឹបនោះ។ ១៥ ឈើស្នែងនោះត្រូវនៅក្នុងកងហឹបជានិច្ច មិនត្រូវដកចេញឡើយ។+
-