បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៥:២៣-២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ​«​បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ធ្វើ​តុ+ពី​ឈើ​អាកាស្យា ដែល​មាន​បណ្ដោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កម្ពស់​មួយ​ហត្ថ​កន្លះ។+ ២៤ អ្នក​ត្រូវ​ស្រោប​តុ​នោះ​ដោយ​មាស​សុទ្ធ ហើយ​ត្រូវ​ធ្វើ​ក្បាច់​ពី​មាស​នៅ​គែម​ជុំ​វិញ​ដែរ។ ២៥ អ្នក​ត្រូវ​ដាក់​រឹម​ដែល​មាន​កម្ពស់​មួយ​ទះ*នៅ​ជុំ​វិញ​គែម​តុ ហើយ​ធ្វើ​ក្បាច់​ពី​មាស​នៅ​លើ​រឹម​នោះ។ ២៦ អ្នក​ត្រូវ​ធ្វើ​កង​មាស​បួន​ដាក់​នៅ​ជ្រុង​នីមួយ​ៗ​ភ្ជាប់​នឹង​ជើង​តុ។ ២៧ កង​មាស​ទាំង​នោះ​ត្រូវ​នៅ​ផ្នែក​ខាង​លើ​នៃ​ជើង​តុ​ជាប់​នឹង​រឹម សម្រាប់​ទុក​ស៊ក​ឈើ​ស្នែង​ដើម្បី​សែង​តុ។ ២៨ អ្នក​ត្រូវ​យក​ឈើ​អាកាស្យា​ធ្វើ​ដង​ឈើ​ស្នែង​នោះ ហើយ​ស្រោប​មាស​ពី​លើ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក