-
ដំណើរចាកចេញ ២៧:១-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «អ្នកត្រូវធ្វើទីបូជាមួយពីឈើអាកាស្យា។+ ទីបូជានោះត្រូវមានបណ្ដោយប្រាំហត្ថ* ទទឹងប្រាំហត្ថ គឺមានរាងបួនជ្រុង ហើយមានកម្ពស់បីហត្ថ។+ ២ អ្នកត្រូវធ្វើស្នែង+ជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+ ៣ អ្នកត្រូវធ្វើធុងសម្រាប់ដាក់ផេះ ប៉ែល ចានគោម សម និងប្រដាប់ដាក់រងើកភ្លើង។ អ្នកត្រូវធ្វើប្រដាប់ប្រដាទាំងនេះពីស្ពាន់។+ ៤ អ្នកត្រូវធ្វើប្រទាសនៃទីបូជាពីស្ពាន់ ហើយនៅក្បែរប្រទាសលើជ្រុងទាំងបួន ត្រូវធ្វើកងបួនពីស្ពាន់។ ៥ អ្នកត្រូវស៊កប្រទាសនោះនៅក្រោមគែមទីបូជា ត្រង់ពាក់កណ្ដាល។ ៦ អ្នកត្រូវធ្វើដងឈើស្នែងសម្រាប់ទីបូជាពីឈើអាកាស្យា ហើយស្រោបដោយស្ពាន់។ ៧ ពេលសែង ត្រូវស៊កដងទាំងនោះទៅក្នុងកងនៅសងខាងទីបូជា។+ ៨ ទីបូជានោះត្រូវមានរាងដូចប្រអប់មានប្រហោងនៅកណ្ដាល តាមគំរូដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ។+
-
-
ដំណើរចាកចេញ ៤០:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចអ្នកត្រូវចាក់ប្រេងលើទីបូជាសម្រាប់គ្រឿងបូជាដុត និងប្រដាប់ប្រដាប្រើប្រាស់នៅលើទីបូជានោះ ដើម្បីញែកទីបូជានោះជាបរិសុទ្ធ។ យ៉ាងនោះ ទីបូជានោះនឹងបានទៅជាទីបូជាបរិសុទ្ធបំផុត។+
-