បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៧:៩-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​ត្រសាល​នោះ​ត្រូវ​មាន​ទី​ធ្លា+ជុំ​វិញ។ នៅ​ព្រំ​ប្រទល់​ខាង​ត្បូង ត្រូវ​មាន​រនាំង​ពី​ក្រណាត់​សាច់​ល្អ* ដែល​មាន​ប្រវែង​១០០​ហត្ថ។+ ១០ អ្នក​ត្រូវ​ដាក់​បង្គោល​ស្ពាន់​២០​ដើម​និង​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល​និង​កង​សម្រាប់​ភ្ជាប់ ត្រូវ​ធ្វើ​ពី​ប្រាក់។ ១១ ចំណែក​នៅ​ព្រំ​ប្រទល់​ខាង​ជើង​វិញ ត្រូវ​មាន​រនាំង​ប្រវែង​១០០​ហត្ថ ហើយ​មាន​បង្គោល​ស្ពាន់​២០​ដើម និង​ជើង​ទ្រ​ធ្វើ​ពី​ស្ពាន់​ចំនួន​២០។ ឯ​តម្ពក់​ជាប់​នឹង​បង្គោល​ព្រម​ទាំង​កង​សម្រាប់​ភ្ជាប់ ត្រូវ​ធ្វើ​ពី​ប្រាក់។ ១២ នៅ​ព្រំ​ប្រទល់​ខាង​លិច ត្រូវ​មាន​រនាំង​ប្រវែង​៥០​ហត្ថ ហើយ​មាន​បង្គោល​១០​ដើម​និង​ជើង​ទ្រ​១០។ ១៣ រីឯ​នៅ​ព្រំ​ប្រទល់​ខាង​កើត ត្រូវ​មាន​ប្រវែង​៥០​ហត្ថ។ ១៤ ផ្នែក​ម្ខាង​នៃ​ព្រំ​ប្រទល់​នោះ ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី។+ ១៥ ឯ​ផ្នែក​ម្ខាង​ទៀត ក៏​ត្រូវ​មាន​រនាំង​ប្រវែង​១៥​ហត្ថ ហើយ​មាន​បង្គោល​បី​ដើម​និង​ជើង​ទ្រ​បី​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក