-
ដំណើរចាកចេញ ២៦:១៩-២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ «អ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០+ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។+ ២០ ឯជញ្ជាំងខាងជើងនៃត្រសាលវិញ អ្នកក៏ត្រូវធ្វើក្ដារស៊ុមចំនួន២០ដែរ ២១ ហើយអ្នកត្រូវយកប្រាក់ធ្វើជាជើងពន្លួញ៤០ សម្រាប់កល់ក្ដារស៊ុម២០នោះ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុមមួយ។ ដូច្នេះ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
-
-
ដំណើរចាកចេញ ២៦:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ម្ល៉ោះហើយ ជញ្ជាំងខាងក្រោយមានក្ដារស៊ុមចំនួន៨ ហើយមានជើងពន្លួញ១៦ធ្វើពីប្រាក់ គឺជើងពីរសម្រាប់ស៊កពន្លួញពីរនៃក្ដារស៊ុម១។ ក្ដារស៊ុមនីមួយៗត្រូវដាក់លើជើងពន្លួញទាំងនោះបន្តបន្ទាប់គ្នា។
-
-
ដំណើរចាកចេញ ២៦:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ អ្នកត្រូវព្យួរវាំងនននោះនៅលើសសរបួនដើមដែលធ្វើពីឈើអាកាស្យាស្រោបដោយមាស ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរបួននោះ ត្រូវធ្វើពីប្រាក់។
-