បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ទាំង​អស់​ធ្លាក់​មក​លើ​អ្នក លើ​ពួក​អ្នក​បម្រើ​និង​រាស្ត្រ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ដឹង​ថា​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ផែនដី​ដូច​ខ្ញុំ​ឡើយ។+

  • ដំណើរចាកចេញ ១៥:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​មាន​ព្រះ​ណា​ដូច​លោក?+

      តើ​មាន​ព្រះ​ណា​មាន​ភាព​បរិសុទ្ធ​យ៉ាង​អស្ចារ្យ​ដូច​លោក?+

      លោក​ជា​ព្រះ​ដែល​សម​នឹង​ទទួល​ការ​គោរព​កោត​ខ្លាច និង​គួរ​ឲ្យ​ច្រៀង​សរសើរ​តម្កើង។ លោក​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ។+

  • ចម្រៀងសរសើរព្រះ ៨៣:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា+

      ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។+

  • ចម្រៀងសរសើរព្រះ ៨៦:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ ឱ​ព្រះ​យេហូវ៉ា គ្មាន​ព្រះ​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ+

      ហើយ​គ្មាន​អ្នក​ណា​អាច​ធ្វើ​កិច្ច​ការ​ដូច​ដែល​លោក​បាន​ធ្វើ​ទេ។+

  • អេសាយ ៤៦:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ ចូរ​នឹក​ចាំ​អំពី​អ្វី​ដែល​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ

      គឺ​ចាំ​ថា​ខ្ញុំ​នេះ​ហើយ​ជា​ព្រះ គ្មាន​ព្រះ​ណា​ទៀត​ទេ។

      ខ្ញុំ​ជា​ព្រះ គ្មាន​ព្រះ​ណា​ដូច​ខ្ញុំ​ឡើយ។+

  • យេរេមា ១០:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ឱ​ព្រះ​យេហូវ៉ា​អើយ! គ្មាន​ព្រះ​ណា​ដូច​លោក​ទេ+

      ព្រោះ​លោក​អស្ចារ្យ​និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​នាម​លោក​ឧត្តុង្គ​ឧត្តម។

       ៧ ឱ​មហា​ក្សត្រ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​អើយ! តើ​មាន​អ្នក​ណា​ដែល​មិន​កោត​ខ្លាច​លោក?+ ព្រោះ​លោក​សម​នឹង​ទទួល​ការ​កោត​ខ្លាច។

      ព្រោះ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​នៃ​ប្រជា​ជាតិ​ទាំង​ឡាយ​និង​រាជាណាចក្រ​នានា​គ្មាន​អ្នក​ណា​ដូច​លោក​ទេ។+

  • រ៉ូម ៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ព្រោះ​បទ​គម្ពីរ​ចែង​អំពី​ផារ៉ូ​ថា​៖ ​«​ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​រស់​ដើម្បី​ការ​នេះ​ឯង គឺ​ដើម្បី​ឲ្យ​ខ្ញុំ​បង្ហាញ​ឫទ្ធានុភាព​របស់​ខ្ញុំ​ដោយ​សារ​អ្នក និង​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​ប្រកាស​ពាស​ពេញ​ផែនដី​ទាំង​មូល​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក