-
ដំណើរចាកចេញ ៤:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ពេលអ្នកទៅដល់ស្រុកអេហ្ស៊ីបហើយ អ្នកត្រូវធ្វើការអស្ចារ្យនៅមុខផារ៉ូ គឺជាការអស្ចារ្យទាំងប៉ុន្មានដែលខ្ញុំផ្ដល់ឫទ្ធានុភាពឲ្យអ្នកធ្វើ។+ ប៉ុន្តែ ខ្ញុំនឹងឲ្យគាត់មានចិត្តរឹងទទឹង+ ហើយគាត់នឹងមិនអនុញ្ញាតឲ្យរាស្ត្រខ្ញុំចេញពីស្រុកនោះទេ។+
-
-
ដំណើរចាកចេញ ៨:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បន្ទាប់មក ព្រះយេហូវ៉ាបានស្ដាប់ពាក្យអង្វររបស់ម៉ូសេ។ ពេលនោះ ហ្វូងកង្កែបដែលមាននៅក្នុងផ្ទះ នៅទីធ្លា និងនៅឯវាល បានងាប់ជាបន្តបន្ទាប់។
-
-
ដំណើរចាកចេញ ៨:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប៉ុន្តែ ពេលផារ៉ូឃើញថាសេចក្ដីវេទនានោះលែងមានទៀត នោះគាត់នៅតែមានចិត្តរឹងរូស+ដដែល ហើយមិនព្រមស្ដាប់ម៉ូសេនិងអេរ៉ុនទេ ដូចដែលព្រះយេហូវ៉ាបានមានប្រសាសន៍មែន។
-