-
ដំណើរចាកចេញ ៤:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «ពេលអ្នកទៅដល់ស្រុកអេហ្ស៊ីបហើយ អ្នកត្រូវធ្វើការអស្ចារ្យនៅមុខផារ៉ូ គឺជាការអស្ចារ្យទាំងប៉ុន្មានដែលខ្ញុំផ្ដល់ឫទ្ធានុភាពឲ្យអ្នកធ្វើ។+ ប៉ុន្តែ ខ្ញុំនឹងឲ្យគាត់មានចិត្តរឹងទទឹង+ ហើយគាត់នឹងមិនអនុញ្ញាតឲ្យរាស្ត្រខ្ញុំចេញពីស្រុកនោះទេ។+
-
-
ដំណើរចាកចេញ ៩:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ រហូតមកដល់ពេលនេះ ខ្ញុំអាចលើកដៃប្រហារអ្នកនិងរាស្ត្ររបស់អ្នកដោយរោគរាតត្បាត ហើយក៏អាចធ្វើឲ្យអ្នកវិនាសសាបសូន្យពីផែនដីបានដែរ។ ១៦ ប៉ុន្តែ ខ្ញុំបានទុកអ្នកឲ្យនៅរស់ គឺដោយសារតែខ្ញុំចង់ឲ្យអ្នកឃើញឫទ្ធានុភាពរបស់ខ្ញុំ ហើយដើម្បីឲ្យនាមរបស់ខ្ញុំត្រូវប្រកាសនៅទូទាំងផែនដី។+
-
-
ដំណើរចាកចេញ ១០:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ប៉ុន្តែ ព្រះយេហូវ៉ាបានឲ្យផារ៉ូមានចិត្តរឹងទទឹងដូចមុន។+ ដូច្នេះ គាត់មិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
-