បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣:១៩, ២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ ប៉ុន្តែ ខ្ញុំ​ដឹង​មុន​ហើយ​ថា ស្ដេច​ស្រុក​អេហ្ស៊ីប​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ទេ លុះ​ត្រា​តែ​ខ្ញុំ​ប្រើ​ឫទ្ធានុភាព​ខ្លាំង​ក្លា​បង្ខំ​គាត់។+ ២០ ដូច្នេះ ខ្ញុំ​នឹង​លើក​ដៃ​វាយ​ប្រហារ​ស្រុក​អេហ្ស៊ីប​ដោយ​ការ​អស្ចារ្យ​ផ្សេង​ៗ។ ក្រោយ​នោះ គាត់​នឹង​ព្រម​ដោះ​លែង​អ្នក​រាល់​គ្នា។+

  • ដំណើរចាកចេញ ៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​អ្នក​នឹង​ឃើញ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ដល់​ផារ៉ូ។+ ខ្ញុំ​នឹង​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ដើម្បី​បង្ខំ​គាត់​ឲ្យ​ដោះ​លែង​រាស្ត្រ​របស់​ខ្ញុំ។ ក្រោយ​ពី​បាន​ឃើញ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ហើយ គាត់​នឹង​បណ្ដេញ​រាស្ត្រ​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ជា​មិន​ខាន​»។+

  • ដំណើរចាកចេញ ១០:៨-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ដូច្នេះ ផារ៉ូ​បាន​ឲ្យ​គេ​ទៅ​ហៅ​ម៉ូសេ​និង​អេរ៉ុន​មក ហើយ​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ។ ប៉ុន្តែ តើ​អ្នក​នឹង​នាំ​អ្នក​ណា​ខ្លះ​ទៅ​ជា​មួយ?​»។ ៩ ម៉ូសេ​បាន​ឆ្លើយ​ថា​៖ ​«​យើង​នឹង​ទៅ​ជា​មួយ​នឹង​ជន​រួម​ជាតិ​យើង គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទាំង​អស់+ ព្រោះ​យើង​នឹង​ធ្វើ​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​»។+ ១០ ផារ៉ូ​បាន​និយាយ​ថា​៖ ​«​អ្នក​ឯង​រាល់​គ្នា​ច្បាស់​ជា​មាន​បំណង​អាក្រក់​ហើយ! បើ​ខ្ញុំ​ព្រម​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អ្នក​រាល់​គ្នា​ចាក​ចេញ​ទៅ បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​ហើយ!+ ១១ ខ្ញុំ​មិន​ឲ្យ​ទៅ​ជា​ដាច់​ខាត! មាន​តែ​ពួក​ប្រុស​ៗ​ប៉ុណ្ណោះ​ទើប​អាច​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន ព្រោះ​អ្នក​ឯង​រាល់​គ្នា​បាន​សុំ​ដូច្នេះ​»។ និយាយ​រួច ផារ៉ូ​ក៏​បណ្ដេញ​ម៉ូសេ​និង​អេរ៉ុន​ចេញ​ពី​មុខ​គាត់​ទៅ។

  • ចម្រៀងសរសើរព្រះ ១០៥:៣៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៨ ពេល​រាស្ត្រ​របស់​លោក​ចាក​ចេញ​ទៅ ពួក​អេហ្ស៊ីប​ក៏​អរ​សប្បាយ

      ព្រោះ​ពួក​គេ​ខ្លាច​ជន​ជាតិ​អ៊ីស្រាអែល​ខ្លាំង​ណាស់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក