បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ពួក​គេ​ចេះ​តែ​រអ៊ូ​ថា​៖ ​«​ស៊ូ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហារ​យើង​នៅ​ស្រុក​អេហ្ស៊ីប​វិញ​ប្រសើរ​ជាង ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​យើង​មាន​សាច់+និង​នំ​ប៉័ង​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ដែរ។ ប៉ុន្តែ​ឥឡូវ អ្នក​បែរ​ជា​នាំ​យើង​ទាំង​អស់​គ្នា ឲ្យ​មក​ដាច់​ពោះ​ស្លាប់​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​នេះ​ទៅ​វិញ​»។+

  • ដំណើរចាកចេញ ១៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ប៉ុន្តែ ដោយ​សារ​បណ្ដា​ជន​ស្រេក​ទឹក​ជា​ខ្លាំង ពួក​គេ​ក៏​បាន​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​ថែម​ទៀត+ថា​៖ ​«​ហេតុ​អ្វី​អ្នក​នាំ​យើង និង​កូន​ចៅ​យើង ព្រម​ទាំង​ហ្វូង​សត្វ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប ឲ្យ​មក​ស្លាប់​ដោយ​អត់​ទឹក​បែប​នេះ?​»។

  • ជំរឿនបណ្ដាជន ១៤:២-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ចាប់​ផ្ដើម​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​និង​អេរ៉ុន+ ហើយ​ពួក​ជំនុំ​ទាំង​មូល​បាន​និយាយ​ប្រឆាំង​នឹង​ពួក​គាត់​ថា​៖ ​«​ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេហ្ស៊ីប ឬ​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​វិញ ប្រសើរ​ជាង! ៣ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​នាំ​យើង​មក​ស្រុក​នេះ​ឲ្យ​ស្លាប់​ដោយ​ដាវ​ដូច្នេះ?+ ប្រពន្ធ​កូន​យើង​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ​ជា​មិន​ខាន។+ បើ​យើង​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​គឺ​ប្រសើរ​ជាង​»។+ ៤ ពួក​គេ​ថែម​ទាំង​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់ ហើយ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ​ទៅ!​»។+

  • ចម្រៀងសរសើរព្រះ ១០៦:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ពេល​បុព្វ​បុរស​របស់​យើង​នៅ​ស្រុក​អេហ្ស៊ីប ពួក​គេ​មិន​បាន​ឲ្យ​តម្លៃ​ចំពោះ*​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក​ទេ។

      ពួក​គេ​មិន​បាន​នឹក​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ​របស់​លោក​ឡើយ។

      ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​បះ​បោរ​ប្រឆាំង​នៅ​ឯ​សមុទ្រ​ក្រហម។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក