-
ដំណើរចាកចេញ ៥:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ភ្លាមនោះ ពួកគេបាននិយាយទៅកាន់ម៉ូសេនិងអេរ៉ុនថា៖ «សូមឲ្យព្រះយេហូវ៉ាមើលឃើញអ្វីដែលពួកអ្នកបានធ្វើ ហើយវិនិច្ឆ័យពួកអ្នកចុះ! ដោយសារតែពួកអ្នក បានជាផារ៉ូនិងពួកអ្នកបម្រើគាត់ស្អប់ខ្ពើមពួកយើង ថែមទាំងមានហេតុសម្លាប់ពួកយើងទៀតផង»។+
-
-
ដំណើរចាកចេញ ៦:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ដូច្នេះ ចូរទៅប្រាប់កូនចៅអ៊ីស្រាអែលថា៖ ‹ខ្ញុំជាយេហូវ៉ា ខ្ញុំនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីការគាបសង្កត់របស់ពួកអេហ្ស៊ីប ហើយខ្ញុំនឹងសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីភាពជាខ្ញុំបម្រើ។+ ខ្ញុំនឹងវិនិច្ឆ័យជនជាតិអេហ្ស៊ីប ហើយដាក់ទោសពួកគេយ៉ាងធ្ងន់ រួចខ្ញុំនឹងនាំអ្នករាល់គ្នាចាកចេញដោយឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។+
-
-
ដំណើរចាកចេញ ៦:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ក្រោយមក ម៉ូសេបាននាំប្រសាសន៍នេះទៅប្រាប់ជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ពួកគេមិនបានស្ដាប់គាត់ទេ ដោយសារពួកគេបានធ្លាក់ទឹកចិត្ត និងដោយសារការងារធ្ងន់ៗ។+
-