-
ជំរឿនបណ្ដាជន ១៤:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ប៉ុន្តែ ម៉ូសេបានជម្រាបព្រះយេហូវ៉ាថា៖ «បើធ្វើដូច្នេះ ជនជាតិអេហ្ស៊ីបដែលបានឃើញលោកប្រើឫទ្ធានុភាពដ៏ខ្លាំងក្លា ដើម្បីនាំបណ្ដាជនអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប មុខជាឮអំពីរឿងនេះមិនខាន+ ១៤ ហើយពួកគេនឹងនិយាយរឿងនេះប្រាប់ដល់ពួកអ្នកស្រុកនេះ។ ពួកគេក៏ឮដែរថា ព្រះយេហូវ៉ានៅក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល+ ហើយបានលេចមកជួបពួកគេដោយផ្ទាល់។+ លោកជាព្រះយេហូវ៉ា ហើយបង្គោលពពករបស់លោកស្ថិតនៅលើពួកគេ។ លោកបាននាំមុខបណ្ដាជនអ៊ីស្រាអែលដោយបង្គោលពពកនៅពេលថ្ងៃ និងដោយបង្គោលភ្លើងនៅពេលយប់។+
-