-
យ៉ូស្វេ ៥:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ នៅថ្ងៃមួយ ពេលយ៉ូស្វេនៅជិតក្រុងយេរីខូ គាត់ងើបមុខទៅឃើញបុរសម្នាក់+កំពុងឈរកាន់ដាវ។+ យ៉ូស្វេដើរទៅជិតបុរសនោះ ហើយសួរថា៖ «តើអ្នកនៅខាងយើង ឬនៅខាងសត្រូវរបស់យើង?»។ ១៤ បុរសនោះឆ្លើយថា៖ «ទេ ខ្ញុំមកក្នុងនាមជាមេទ័ពរបស់ព្រះយេហូវ៉ា»។+ ពេលយ៉ូស្វេឮដូច្នោះ គាត់ក្រាបខ្លួនដល់ដីបង្ហាញការគោរព ហើយនិយាយថា៖ «តើលោកម្ចាស់មានអ្វីចង់ប្រាប់ខ្ញុំជាអ្នកបម្រើទេ?»។
-
-
យ៉ូស្វេ ២៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹រួចមក ខ្ញុំបាននាំអ្នករាល់គ្នាចូលក្នុងទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ ហើយពួកគេលើកគ្នាមកច្បាំងនឹងអ្នករាល់គ្នា។+ ប៉ុន្តែ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចយកទឹកដីរបស់ពួកគេ ហើយខ្ញុំបានបំផ្លាញពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។+
-