-
ដំណើរចាកចេញ ៣៥:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ហើយពួកស្ត្រីដែលមានជំនាញខាងត្បាញរវៃដែលពេញចិត្តជួយ បានត្បាញរោមពពែ។
-
-
ដំណើរចាកចេញ ៣៦:១៤-១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ បន្ទាប់មក គាត់ធ្វើក្រណាត់ពីរោមពពែ១១ផ្ទាំង សម្រាប់គ្របលើត្រសាលដែរ។+ ១៥ ក្រណាត់១១ផ្ទាំងនោះមានទំហំស្មើគ្នា គឺមួយផ្ទាំងៗមានបណ្ដោយ៣០ហត្ថ និងទទឹង៤ហត្ថ។ ១៦ គាត់ដេរភ្ជាប់ក្រណាត់៥ផ្ទាំងជាផ្ទាំងធំមួយ ហើយគាត់ដេរ៦ផ្ទាំងទៀតភ្ជាប់គ្នាជាផ្ទាំងធំមួយដែរ។ ១៧ នៅចុងផ្ទាំងក្រណាត់ធំមួយ គាត់ធ្វើខ្សែកង៥០ ហើយនៅចុងផ្ទាំងធំមួយទៀតគាត់ក៏ធ្វើខ្សែកង៥០ដែរ គឺនៅត្រង់កន្លែងភ្ជាប់គ្នា។ ១៨ រួចគាត់ធ្វើកន្លាស់ស្ពាន់៥០ ដើម្បីក្លាស់ភ្ជាប់ក្រណាត់ពីរផ្ទាំងធំនោះជាផ្ទាំងតែមួយ។
-