២៣ ពួកលេវីត្រូវបំពេញកិច្ចបម្រើនៅត្រសាលជំនុំ ហើយត្រូវទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់បណ្ដាជន។+ ក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ពួកលេវីមិនអាចមានដីធ្លីជាមត៌កឡើយ។+ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមគ្រប់ជំនាន់តរៀងទៅ។