-
ដំណើរចាកចេញ ៨:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ រួចមក ព្រះយេហូវ៉ាបានប្រាប់ម៉ូសេទៀតថា៖ «ចូរទៅប្រាប់អេរ៉ុនថា៖ ‹សូមលើកដំបងអ្នកតម្រង់ទៅទន្លេ ព្រែក* និងបឹងបួ នោះហ្វូងកង្កែបនឹងឡើងមកពាសពេញស្រុកអេហ្ស៊ីប›»។
-
-
ដំណើរចាកចេញ ១៧:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ «ចូរទៅមុនបណ្ដាជនអ៊ីស្រាអែល ដោយនាំបុរសចាស់ទុំខ្លះទៅជាមួយ ហើយអ្នកត្រូវកាន់ដំបងដែលអ្នកវាយទឹកទន្លេនីល+ទៅជាមួយដែរ។ ៦ មើល! ខ្ញុំនឹងឈរនៅមុខអ្នកលើថ្មភ្នំហូរែប។ អ្នកត្រូវវាយថ្មនោះ រួចទឹកនឹងចេញមក ដើម្បីឲ្យបណ្ដាជនផឹក»។+ ម៉ូសេក៏ធ្វើដូច្នោះនៅខាងមុខពួកបុរសចាស់ទុំអ៊ីស្រាអែល។
-
-
ជំរឿនបណ្ដាជន ២០:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ និយាយរួច ម៉ូសេបានលើកដំបងឡើង ហើយវាយផ្ទាំងថ្មនោះអស់ពីរដង ស្រាប់តែមានទឹកយ៉ាងច្រើនហូរចេញមក ហើយពួកជំនុំនិងហ្វូងសត្វក៏បានផឹកទឹកនោះទៅ។+
-