-
ដំណើរចាកចេញ ១៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ពេលផារ៉ូតាំងចិត្តរឹងទទឹងមិនឲ្យយើងចេញមក+ នោះព្រះយេហូវ៉ាបានសម្លាប់កូនច្បងទាំងអស់នៅក្នុងស្រុកអេហ្ស៊ីប គឺចាប់ពីកូនច្បងរបស់មនុស្សរហូតដល់កូនដំបូងរបស់សត្វ។+ ហេតុនេះហើយបានជាយើងត្រូវជូនកូនសត្វឈ្មោលដំបូងជាគ្រឿងបូជាដល់ព្រះយេហូវ៉ា ហើយយើងត្រូវលោះកូនប្រុសច្បងទាំងអស់របស់យើង›។
-
-
ជំរឿនបណ្ដាជន ១៨:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «កូនច្បងទាំងអស់+របស់បណ្ដាជន និងកូនដំបូងរបស់សត្វ ដែលគេយកមកជូនខ្ញុំជាយេហូវ៉ា ត្រូវបានទៅជារបស់អ្នក។ ប៉ុន្តែ ត្រូវឲ្យគេលោះកូនច្បងរបស់បណ្ដាជន+និងកូនដំបូងរបស់សត្វដែលមិនស្អាតបរិសុទ្ធវិញ។+ ១៦ បើអាយុចាប់ពីមួយខែឡើងទៅ តម្លៃកំណត់សម្រាប់លោះនោះ គឺប្រាក់ប្រាំហ្សេគិល*+ តាមទម្ងន់ហ្សេគិលដែលគេប្រើនៅកន្លែងបរិសុទ្ធ។ មួយហ្សេគិលស្មើនឹង២០កេរ៉ា។*
-