បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:១៦-១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ រួច​ត្រូវ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​ជុំ​វិញ​ទី​បូជា។+ ១៧ បន្ទាប់​មក ត្រូវ​កាប់​សាច់​ចៀម​ជា​ដុំ​ៗ ហើយ​លាង​សម្អាត​ពោះ​វៀន+និង​ភ្លៅ​វា រួច​យក​ទៅ​តម្រៀប​គ្នា​ជា​មួយ​នឹង​ក្បាល។ ១៨ អ្នក​ត្រូវ​ដុត​ចៀម​នោះ​ទាំង​មូល​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+

  • ច្បាប់លេវី ៨:១៨-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ បន្ទាប់​មក ម៉ូសេ​បាន​យក​ចៀម​ឈ្មោល​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត​មក ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ១៩ រួច​ម៉ូសេ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ២០ គាត់​ក៏​កាប់​ចៀម​នោះ​ជា​ដុំ​ៗ ហើយ​យក​ក្បាល ដុំ​សាច់ និង​ខ្លាញ់* ទៅ​ដុត​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២១ រួច​គាត់​យក​ទឹក​មក​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​គាត់​ដុត​ចៀម​នោះ​ទាំង​មូល​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

  • ច្បាប់លេវី ៩:១២-១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ រួច​មក គាត់​សម្លាប់​ចៀម​ឈ្មោល​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត ហើយ​កូន​ប្រុស​ៗ​គាត់​យក​ឈាម​វា​ឲ្យ​គាត់ រួច​គាត់​យក​ឈាម​នោះ​ទៅ​ប្រោះ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+ ១៣ បន្ទាប់​មក កូន​ប្រុស​ៗ​គាត់​យក​ដុំ​សាច់​ចៀម​នោះ​និង​ក្បាល​វា មក​ឲ្យ​គាត់ ហើយ​គាត់​ដុត​របស់​ទាំង​នោះ​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ១៤ បន្ថែម​ទៅ​ទៀត គាត់​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​យក​ទៅ​ដុត​ជា​មួយ​នឹង​ដុំ​សាច់​និង​ក្បាល​សត្វ​នោះ​ដែល​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក