-
ដំណើរចាកចេញ ២៩:៣៨-៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ «នៅលើទីបូជានោះ អ្នកត្រូវជូនជាប្រចាំដូចតទៅ៖ ចៀមឈ្មោលអាយុមួយខួបពីរក្បាលជារៀងរាល់ថ្ងៃ+ ៣៩ គឺចៀមមួយក្បាលនៅពេលព្រឹក និងចៀមមួយក្បាលទៀតនៅពេលល្ងាច។+ ៤០ ពេលជូនចៀមនៅពេលព្រឹក អ្នកត្រូវជូនម្សៅម៉ដ្ឋ១ភាគ១០អេហ្វា* លាយនឹងប្រេងអូលីវសុទ្ធ១ភាគ៤ហ៊ីន* ព្រមទាំងជូនគ្រឿងបូជាជាស្រា១ភាគ៤ហ៊ីន។ ៤១ ពេលជូនចៀមនៅពេលល្ងាច* អ្នកក៏ត្រូវជូនម្សៅនិងគ្រឿងបូជាជាស្រាដូចនៅពេលព្រឹកដែរ។ អ្នកត្រូវដុតរបស់ទាំងនេះទុកជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។ ៤២ គ្រឿងបូជាដុតនេះនឹងត្រូវជូនព្រះយេហូវ៉ាជាប្រចាំគ្រប់ជំនាន់តរៀងទៅ នៅឯមាត់ច្រកត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងលេចមកនិយាយជាមួយអ្នក។+
-
-
ជំរឿនបណ្ដាជន ២៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «អ្នកត្រូវប្រាប់ពួកគេទៀតថា៖ ‹គ្រឿងបូជាដែលអ្នករាល់គ្នាត្រូវដុតជូនព្រះយេហូវ៉ាមានដូចតទៅ៖ ត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះពីរក្បាលអាយុមួយឆ្នាំជាគ្រឿងបូជាដុត ជារៀងរាល់ថ្ងៃ។+
-