បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ «​អ្នក​ត្រូវ​ញែក​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ត្រូវ​យក​គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​ពីរ​ដែល​ល្អ​ឥត​ខ្ចោះ+ ២ នំ​ប៉័ង និង​នំ​កង​លាយ​ប្រេង ព្រម​ទាំង​នំ​ស្រួយ​លាប​ដោយ​ប្រេង។+ នំ​ទាំង​នេះ​ត្រូវ​ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី​ដែល​ម៉ដ្ឋ ហើយ​មិន​ត្រូវ​ដាក់​ដំបែ​ឡើយ។

  • ដំណើរចាកចេញ ២៩:៤០, ៤១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤០ ពេល​ជូន​ចៀម​នៅ​ពេល​ព្រឹក អ្នក​ត្រូវ​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​នឹង​ប្រេង​អូលីវ​សុទ្ធ​១​ភាគ​៤​ហ៊ីន* ព្រម​ទាំង​ជូន​គ្រឿង​បូជា​ជា​ស្រា​១​ភាគ​៤​ហ៊ីន។ ៤១ ពេល​ជូន​ចៀម​នៅ​ពេល​ល្ងាច* អ្នក​ក៏​ត្រូវ​ជូន​ម្សៅ​និង​គ្រឿង​បូជា​ជា​ស្រា​ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​ត្រូវ​ដុត​របស់​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។

  • ច្បាប់លេវី ២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ «​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ដល់​ព្រះ​យេហូវ៉ា គាត់​ត្រូវ​ជូន​ម្សៅ​យ៉ាង​ម៉ដ្ឋ រួច​ចាក់​ប្រេង​លើ​ម្សៅ​នោះ ហើយ​ដាក់​ម្សៅ​ក្រអូប​ពី​លើ។+

  • ច្បាប់លេវី ៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ក្រោយ​នោះ អេរ៉ុន​ជូន​គ្រឿង​បូជា​ពី​ស្រូវ+ ដោយ​យក​គ្រឿង​បូជា​នោះ​មួយ​ក្ដាប់​ទៅ​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ គ្រឿង​បូជា​នោះ​គឺ​បន្ថែម​ពី​លើ​គ្រឿង​បូជា​ដុត​ដែល​ជូន​នៅ​ពេល​ព្រឹក។+

  • ជំរឿនបណ្ដាជន ២៨:៤, ៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​មួយ​ក្បាល​នៅ​ពេល​ព្រឹក និង​មួយ​ក្បាល​ទៀត​នៅ​ពេល​ល្ងាច+ ៥ ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ ដែល​ជា​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​ជា​មួយ​ប្រេង​សម្រាំង​១​ភាគ​៤​ហ៊ីន។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក