បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៥:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​យក​កូន​ចៀម​ញី​ឬ​កូន​ពពែ​ញី ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់។

  • ច្បាប់លេវី ៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ដើម្បី​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​នោះ។+

  • ច្បាប់លេវី ១៤:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​នេះ​ជា​ច្បាប់​សម្រាប់​ពិធី​ជម្រះ​អ្នក​កើត​ជំងឺ​ឃ្លង់​ឲ្យ​បាន​ស្អាត​បរិសុទ្ធ។ នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​នោះ ត្រូវ​នាំ​គាត់​ទៅ​ជួប​សង្ឃ។+

  • ច្បាប់លេវី ១៤:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ សង្ឃ​ត្រូវ​យក​ចៀម​ស្ទាវ​មួយ​ក្បាល​និង​ប្រេង​មួយ​រង្វាល់* មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក គាត់​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+

  • ច្បាប់លេវី ១៩:២០, ២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ​«​‹បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​ជា​អ្នក​បម្រើ​ដែល​បាន​ត្រូវ​សន្យា​លើក​ឲ្យ​បុរស​ម្នាក់​ទៀត តែ​នាង​មិន​ទាន់​មាន​គេ​លោះ​ឬ​ទទួល​សេរី​ភាព​ទេ បុរស​និង​ស្រី​ជា​អ្នក​បម្រើ​នោះ​ត្រូវ​ទទួល​ទោស​តែ​មិន​ដល់​ស្លាប់​ទេ ព្រោះ​នាង​នៅ​ជា​អ្នក​បម្រើ​នៅ​ឡើយ។ ២១ បុរស​នោះ​ត្រូវ​យក​ចៀម​ឈ្មោល​ទៅ​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់ នៅ​ច្រក​ចូល​ត្រសាល​ជំនុំ។+

  • ជំរឿនបណ្ដាជន ៦:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ គាត់​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ជា​ជន​ណាសារីត​ម្ដង​ទៀត ហើយ​គាត់​ត្រូវ​យក​ចៀម​ស្ទាវ​មួយ​ក្បាល​អាយុ​ខ្ទង់​មួយ​ឆ្នាំ មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ប៉ុន្តែ ថ្ងៃ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​ជា​ជន​ណាសារីត​កន្លង​មក នឹង​ទៅ​ជា​អសារ​ឥត​ការ ព្រោះ​គាត់​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក