-
ច្បាប់លេវី ៦:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «ចូរប្រាប់អេរ៉ុននិងកូនប្រុសៗគាត់ថា៖ ‹ច្បាប់នៃគ្រឿងបូជាសម្រាប់អំពើខុសឆ្គងមានដូចតទៅ៖+ សត្វដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង ត្រូវសម្លាប់នៅចំពោះព្រះយេហូវ៉ា នៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាដុត។+ គ្រឿងបូជានោះគឺបរិសុទ្ធបំផុត។ ២៦ សង្ឃដែលជូនគ្រឿងបូជាសម្រាប់អំពើខុសឆ្គង នឹងបរិភោគសាច់សត្វនោះ+ ហើយត្រូវបរិភោគនៅកន្លែងបរិសុទ្ធ គឺនៅទីធ្លាត្រសាលជំនុំ។+
-
-
ច្បាប់លេវី ១៤:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ រួចសង្ឃត្រូវសម្លាប់ចៀមស្ទាវនោះនៅកន្លែងដែលគេសម្លាប់សត្វជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងនិងសត្វជាគ្រឿងបូជាដុត+ គឺនៅកន្លែងបរិសុទ្ធ។ រីឯចំណែកពីគ្រឿងបូជាសម្រាប់អំពើរំលងនឹងបានទៅជារបស់សង្ឃ ដូចចំណែកពីគ្រឿងបូជាសម្រាប់អំពើខុសឆ្គងដែរ+ ព្រោះនោះជាអ្វីដែលបរិសុទ្ធបំផុត។+
-