-
ច្បាប់លេវី ១១:២១-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «‹ឯពពួកសត្វល្អិត*ដែលមានស្លាប និងដើរដោយជើងបួន តែមានជើងវែងពីរសម្រាប់លោតលើដី អ្នករាល់គ្នាអាចបរិភោគបាន។ ២២ សត្វទាំងនោះមានដូចតទៅ៖ កណ្ដូបគ្រប់ប្រភេទ+ និងចង្រិត។ ២៣ ពពួកសត្វល្អិត*ឯទៀតដែលមានស្លាបនិងមានជើងបួន ជាសត្វដែលគួរឲ្យខ្ពើមរអើមដល់អ្នករាល់គ្នា។ ២៤ សត្វទាំងនេះនឹងធ្វើឲ្យអ្នករាល់គ្នាមិនស្អាតបរិសុទ្ធ។ អ្នកណាក៏ដោយដែលប៉ះសពសត្វទាំងនេះ នឹងទៅជាមិនស្អាតបរិសុទ្ធរហូតដល់ល្ងាច។+
-
-
ការបំភ្លឺច្បាប់ ១៤:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណាដែលគ្រាន់តែមានក្រចកឆែក ឬគ្រាន់តែទំពាអៀងនោះទេ។ សត្វទាំងនោះមានដូចតទៅ៖ សត្វអូដ្ឋ ទន្សាយថ្ម និងទន្សាយព្រៃ ពួកវាទំពាអៀង តែគ្មានក្រចកឆែកទេ។ ដូច្នេះ ត្រូវចាត់ទុកពួកវាជាសត្វមិនស្អាតបរិសុទ្ធ។+
-