-
ដំណើរចាកចេញ ២៩:២៦, ២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «ឯសាច់ទ្រូងនៃចៀមដែលបានត្រូវជូនជាគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុនជាសង្ឃ នោះអ្នកត្រូវលើករេទៅរេមកជាគ្រឿងបូជាសម្រាប់លើកចុះឡើងនៅចំពោះព្រះយេហូវ៉ា។ សាច់នោះនឹងបានជាចំណែករបស់អ្នក។ ២៧ ដូច្នេះ សាច់ទ្រូងនិងសាច់ភ្លៅនៃគ្រឿងបូជាសម្រាប់លើកចុះឡើង ដែលមកពីចៀមនៃគ្រឿងបូជាសម្រាប់ការតែងតាំង+អេរ៉ុននិងកូនប្រុសៗគាត់ជាសង្ឃ អ្នកត្រូវញែកសាច់ពីរផ្នែកនេះទុកជាចំណែកពិសិដ្ឋ។
-
-
ច្បាប់លេវី ៧:៣៤, ៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ព្រោះខ្ញុំយកជើងដែលជាចំណែកពិសិដ្ឋពីគ្រឿងបូជានៃមេត្រីភាព និងសាច់ទ្រូងពីគ្រឿងបូជាសម្រាប់លើកចុះឡើង ឲ្យដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ នេះនឹងទៅជាច្បាប់សម្រាប់ជនជាតិអ៊ីស្រាអែលជាដរាបតទៅ។+
៣៥ «‹ចំណែកពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ានោះ ត្រូវញែកដោយឡែកសម្រាប់ឲ្យដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់ នៅថ្ងៃដែលពួកគាត់បានត្រូវជ្រើសរើសឲ្យបម្រើជាសង្ឃដល់ព្រះយេហូវ៉ា។+
-