-
ដំណើរចាកចេញ ២៨:៤១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤១ អ្នកត្រូវបំពាក់សម្លៀកបំពាក់ទាំងនេះដល់អេរ៉ុននិងកូនប្រុសៗរបស់គាត់។ បន្ទាប់មក អ្នកត្រូវចាក់ប្រេងតែងតាំងពួកគាត់+ ហើយញែកពួកគាត់ជាបរិសុទ្ធដើម្បីឲ្យពួកគាត់បំពេញមុខងារជាសង្ឃដល់ខ្ញុំ។
-
-
ច្បាប់លេវី ៨:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ រួចមក ម៉ូសេចាក់ប្រេងនោះលើក្បាលអេរ៉ុនដើម្បីតែងតាំងគាត់។ យ៉ាងនេះ អេរ៉ុនបានត្រូវញែកជាបរិសុទ្ធ។+
-
-
ច្បាប់លេវី ២១:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ គាត់មិនត្រូវចូលទៅជិតសាកសពណាមួយឡើយ+ សូម្បីតែសាកសពឪពុកឬម្ដាយក៏គាត់មិនត្រូវចូលទៅជិតដែរ ដើម្បីកុំឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ។ ១២ គាត់មិនត្រូវចេញពីកន្លែងបរិសុទ្ធ ហើយមិនត្រូវធ្វើឲ្យកន្លែងបរិសុទ្ធរបស់ព្រះនៃគាត់អាប់ឱនឡើយ+ ព្រោះគាត់បានទទួលការចាក់ប្រេងតែងតាំងពីព្រះ+ ដែលជាសញ្ញាសម្គាល់នៃការប្រគល់ខ្លួន។ ខ្ញុំគឺយេហូវ៉ា។
-