-
ច្បាប់លេវី ២២:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ចូរប្រាប់ពួកគាត់ថា៖ ‹នៅគ្រប់ជំនាន់តទៅ កុំឲ្យកូនចៅណាម្នាក់របស់អ្នករាល់គ្នាដែលមិនស្អាតបរិសុទ្ធ ចូលទៅជិតគ្រឿងបូជាបរិសុទ្ធដែលបណ្ដាជនអ៊ីស្រាអែលបានញែកទុកជូនព្រះយេហូវ៉ានោះឡើយ។ បើអ្នកណាចូលទៅជិត អ្នកនោះត្រូវស្លាប់ជាមិនខាន។+ ខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
-
-
ច្បាប់លេវី ២២:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ បន្ថែមទៀត គាត់មិនត្រូវបរិភោគសត្វដែលងាប់ឯង ឬសត្វដែលត្រូវសត្វសាហាវហែកស៊ីនោះឡើយ ព្រោះនោះនឹងនាំឲ្យគាត់ទៅជាមិនស្អាតបរិសុទ្ធ។+ ខ្ញុំគឺយេហូវ៉ា។
-
-
ការបំភ្លឺច្បាប់ ១៤:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណាដែលងាប់ដោយឯកឯងឡើយ+ ព្រោះអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ អ្នករាល់គ្នាអាចលក់ឬឲ្យដល់ជនបរទេសដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា ហើយគេអាចបរិភោគបាន។
«អ្នករាល់គ្នាមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។+
-
-
អេសេគាល ៤:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ប៉ុន្តែ ខ្ញុំនិយាយថា៖ «កុំឲ្យខ្ញុំធ្វើដូច្នេះអី ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! ព្រោះតាំងពីក្មេងមក ខ្ញុំមិនដែលទៅជាមិនស្អាតបរិសុទ្ធដោយបរិភោគសាច់សត្វដែលងាប់ឯង ឬសាច់សត្វដែលត្រូវសត្វសាហាវខាំសម្លាប់នោះទេ+ គឺខ្ញុំមិនដែលបរិភោគសាច់ដែលគួរឲ្យខ្ពើមម្ដងណាឡើយ»។+
-
-
អេសេគាល ៤៤:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ពួកសង្ឃមិនត្រូវបរិភោគសត្វស្លាបឬសត្វណាដែលងាប់ឯង ឬត្រូវហែកហួរនោះឡើយ›។+
-