-
ច្បាប់លេវី ២២:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «‹បើអ្នកណាម្នាក់ជូនគ្រឿងបូជានៃមេត្រីភាព+ដល់ព្រះយេហូវ៉ាដើម្បីលាសម្បថ ឬដើម្បីជូនជាគ្រឿងបូជាស្ម័គ្រពីចិត្ត អ្នកនោះត្រូវជូនសត្វដែលល្អឥតខ្ចោះពីហ្វូងគោ ហ្វូងចៀម ឬហ្វូងពពែ ដើម្បីទទួលការពេញចិត្តពីព្រះ។ ប៉ុន្តែ មិនត្រូវជូនសត្វណាដែលមានកាយសម្បទាមិនពេញលក្ខណៈឡើយ
-
-
ជំរឿនបណ្ដាជន ៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «‹នេះជាច្បាប់អំពីជនណាសារីត។ ពេលបង្គ្រប់ថ្ងៃធ្វើជាជនណាសារីតហើយ+ ត្រូវនាំគាត់ទៅច្រកចូលត្រសាលជំនុំ។ ១៤ នៅទីនោះ គាត់ត្រូវប្រគល់គ្រឿងបូជារបស់គាត់ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាដុត+ កូនចៀមញីល្អឥតខ្ចោះមួយក្បាលអាយុខ្ទង់មួយឆ្នាំជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង+ ចៀមឈ្មោលល្អឥតខ្ចោះមួយក្បាលទៀតជាគ្រឿងបូជានៃមេត្រីភាព+
-