-
ច្បាប់លេវី ៧:២៣-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់+គោឈ្មោល ខ្លាញ់ចៀមឈ្មោល ឬខ្លាញ់ពពែឡើយ។ ២៤ រីឯខ្លាញ់សត្វដែលងាប់ឯង ឬខ្លាញ់សត្វដែលសត្វព្រៃហែកស៊ី អ្នករាល់គ្នាអាចយកមកប្រើប្រាស់បាន តែមិនត្រូវបរិភោគជាដាច់ខាត។+ ២៥ ព្រោះអ្នកណាបរិភោគខ្លាញ់សត្វដែលគាត់ជូនដើម្បីដុតជាគ្រឿងបូជាដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញ*ពីជនរួមជាតិរបស់ខ្លួន។
-
-
បណ្ដាស្ដេចទី១ ៨:៦៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦៤ នៅថ្ងៃនោះស្ដេចត្រូវញែកទីធ្លាកណ្ដាល ដែលនៅមុខវិហាររបស់ព្រះយេហូវ៉ាទុកជាបរិសុទ្ធ សម្រាប់ជូនគ្រឿងបូជាដុត គ្រឿងបូជាពីស្រូវ និងខ្លាញ់+នៃគ្រឿងបូជានៃមេត្រីភាព ព្រោះទីបូជាធ្វើពីស្ពាន់+ដែលនៅមុខវិហាររបស់ព្រះយេហូវ៉ា គឺតូចពេក មិនល្មមសម្រាប់ជូនគ្រឿងបូជាទាំងនោះឡើយ។
-