-
ច្បាប់លេវី ១៤:៤៩-៥៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៩ គាត់ត្រូវយកសត្វស្លាបពីរ ឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុបមក ដើម្បីធ្វើពិធីជម្រះផ្ទះនោះឲ្យស្អាតបរិសុទ្ធឡើងវិញ។+ ៥០ រួចគាត់ត្រូវសម្លាប់សត្វស្លាបមួយក្នុងភាជនៈដីដែលមានទឹកស្អាត។ ៥១ បន្ទាប់មក គាត់ត្រូវយកសត្វស្លាបមួយទៀតដែលនៅរស់ ព្រមទាំងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុប ជ្រលក់ក្នុងឈាមរបស់សត្វស្លាបទី១។ រួចប្រោះឈាមនោះ៧ដងទៅលើផ្ទះនោះ។+ ៥២ គាត់នឹងធ្វើឲ្យផ្ទះនោះបានស្អាតបរិសុទ្ធ តាមរយៈឈាមសត្វស្លាប ទឹកស្អាត សត្វស្លាបដែលនៅរស់ ព្រមទាំងឈើស៊ីដារ ក្រណាត់ពណ៌ក្រហម និងមែកហ៊ីសុប។ ៥៣ ក្រោយមក គាត់ត្រូវលែងសត្វស្លាបរស់ នៅឯទីវាលខាងក្រៅក្រុង។ យ៉ាងនោះ ផ្ទះនោះនឹងបានស្អាតបរិសុទ្ធ។
-
-
ជំរឿនបណ្ដាជន ១៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ រួចសង្ឃត្រូវយកឈើស៊ីដារ មែកហ៊ីសុប+ និងក្រណាត់ពណ៌ក្រហម បោះចូលទៅក្នុងភ្លើងដែលកំពុងឆាបឆេះគោនោះ។
-