-
ដំណើរចាកចេញ ៣០:៣៤-៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ រួចព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «អ្នកត្រូវយកគ្រឿងក្រអូបទាំងនេះដែលមានទម្ងន់ស្មើគ្នា+ គឺជ័រក្រអូបស្តេកតា អូនីកា កាល់បានិម និងម្សៅក្រអូបសុទ្ធ។ ៣៥ រួចអ្នកត្រូវផ្សំធ្វើជាគ្រឿងក្រអូប+ តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ហើយត្រូវដាក់អំបិលដែរ។+ នេះជាគ្រឿងក្រអូបល្អបរិសុទ្ធ។ ៣៦ អ្នកត្រូវយកគ្រឿងក្រអូបនេះមួយផ្នែកទៅបុកឲ្យម៉ដ្ឋ ហើយយកទៅដាក់នៅមុខហឹបនៃសេចក្ដីរំលឹកដែលនៅក្នុងត្រសាលជំនុំ ជាកន្លែងដែលខ្ញុំនឹងមកជួបអ្នក។ គ្រឿងក្រអូបនេះត្រូវជាអ្វីដែលបរិសុទ្ធបំផុតចំពោះអ្នក។
-
-
ការបើកបង្ហាញ ៨:៣-៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ទេវតាមួយទៀតបានមកដល់ ហើយឈរនៅក្បែរទីបូជា+ ទាំងកាន់ភាជនៈមាសសម្រាប់ដាក់គ្រឿងក្រអូប។+ ទេវតានោះបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីបូជាលើទីបូជាមាស+ដែលនៅមុខបល្ល័ង្ក កាលដែលពួកអ្នកបរិសុទ្ធទាំងអស់អធិដ្ឋាន។ ៤ ផ្សែងពីគ្រឿងក្រអូបបានហុយឡើងពីដៃរបស់ទេវតានោះនៅមុខព្រះ ជាមួយនឹងសេចក្ដីអធិដ្ឋាន+របស់ពួកអ្នកបរិសុទ្ធ។ ៥ ប៉ុន្តែ ទេវតានោះយកភ្លើងពីទីបូជាភ្លាម ហើយដាក់ភ្លើងនោះពេញភាជនៈសម្រាប់ដាក់គ្រឿងក្រអូប រួចបោះទៅផែនដី។ បន្ទាប់មក មានផ្លេកបន្ទោរ ផ្គរលាន់ សំឡេងនិយាយ+ ព្រមទាំងមានរញ្ជួយផែនដីផង។
-