បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាកុស ១០:៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៥ ព្រោះ​សូម្បី​តែ​កូន​មនុស្ស​បាន​មក មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ តែ​ដើម្បី​បម្រើ​គេ​វិញ+ ហើយ​ឲ្យ​ជីវិត*ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​ផង​»។+

  • ហេប្រឺ ២:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ យើង​ឃើញ​លោក​យេស៊ូ ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​តូច​ទាប​ជាង​បណ្ដា​ទេវតា​បន្តិច+ ក៏​បាន​ទទួល​សិរី​រុង​រឿង​និង​កិត្តិយស​ទុក​ជា​មកុដ ពី​ព្រោះ​លោក​បាន​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់+ ដើម្បី​លោក​អាច​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។+

  • ហេប្រឺ ៧:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ លោក​មិន​ចាំ​បាច់​ជូន​គ្រឿង​បូជា​រៀង​រាល់​ថ្ងៃ+ សម្រាប់​ការ​ខុស​ឆ្គង​របស់​លោក​និង​របស់​បណ្ដា​ជន​ដូច​សម្ដេច​សង្ឃ​ឯ​ទៀត​នោះ​ទេ+ ព្រោះ​លោក​បាន​ធ្វើ​ដូច្នេះ​មួយ​ដង​ជា​ការ​ស្រេច​ដោយ​ប្រគល់​ខ្លួន​ជា​គ្រឿង​បូជា។+

  • ហេប្រឺ ៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ប៉ុន្តែ មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​បន្ទប់​ទី​២ គាត់​ចូល​មួយ​ដង​ក្នុង​មួយ​ឆ្នាំ+ ដោយ​យក​ឈាម​ទៅ​ជា​មួយ។+ គាត់​ជូន​ឈាម​នោះ​សម្រាប់​ការ​ខុស​ឆ្គង​របស់​គាត់+ និង​ការ​ខុស​ឆ្គង​ដែល​បណ្ដា​ជន+បាន​ប្រព្រឹត្ត​ដោយ​មិន​ដឹង​ខ្លួន។

  • ហេប្រឺ ៩:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ លោក​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​មិន​មែន​ដោយ​យក​ឈាម​ពពែ​និង​គោ​ឈ្មោល*ទេ តែ​បាន​យក​ឈាម​របស់​លោក​ផ្ទាល់+ចូល​ក្នុង​កន្លែង​នោះ​មួយ​ដង​ជា​ការ​ស្រេច ហើយ​តាម​រយៈ​លោក យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ*ដែល​គ្មាន​ទី​បញ្ចប់។+

  • ការបើកបង្ហាញ ១:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ហើយ​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​«​សាក្សី​ដ៏​ស្មោះ​ត្រង់​»​+ ជា​«​បុត្រ​ច្បង​និង​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​»​+ និង​ជា​«​អ្នក​គ្រប់​គ្រង​លើ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​»។+

      លោក​ស្រឡាញ់​យើង+ ហើយ​បាន​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង*របស់​យើង​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក